Connect with us

កីឡា

ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​​ធ្ងន់​ថ្មី Arjan Bhullar បាន​ពាក្យ​និយាយ​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​ឥណ្ឌា

បានផុស

នៅ

អ្នក​ជំនាញ​ចំបាប់​ឥណ្ឌា​និង​ធ្លាប់​ប្រកួត​​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ Arjan “Singh” Bhullar បាន​គ្រង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ ONE Heavyweight បន្ទាប់​ពី​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​​ Brandon “The Truth” Vera ​ត្រឹម​ទឹក​ទី២​នៅ​ព្រឹត្តិការណ៍ ONE: DANGAL ​កាល​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា ​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ការ​ដំបូង​របស់ Bhullar ​ត្រូវ​បានបញ្ចប់​​ក្រោយ​ Vera ​គ្រង​ខ្សែ​ក្រវាត់​នេះ​តាំង​ពី​​ឆ្នាំ ២០១៥ ពោល​រយៈ​ពេល ៥ឆ្នាំ​កន្លះ​ដែល​​វីរបុរស​​ហ្វីលីពីន​-អាមេរិក​​កាន់​​​ខ្សែ​ក្រវាត់​នេះ។ ​តារា​ឥណ្ឌា​​​​​នឹង​បន្ត​ការងារ​​ហ្វឹកហាត់​ខ្លាំង​ក្លា​ថែម​ទៀត​ក្នុង​បំណង​ការពារ​ខ្សែ​ក្រវាត់ ឬ​ រង់​ចាំ​ការ​ចង់​សង​សឹក​របស់ Vera។


Bhullar បាន​​ថ្លែង​ថា៖«​ជ័យជម្នះ​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំ និង​ក្លាយ​ជា​កីឡាករ​​ឥណ្ឌា​ដំបូង​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​នៅ ONE Championship។ នេះ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​មួយ​ដល់​អ្នក​លេង​ក្បាច់​គុន​វ័យ​ក្មេង​​ឥណ្ឌា និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​​មាន​ទីផ្សារ​លើ​ឆាក​អន្តរជាតិ ហើយ​សម្រេច​​ក្ដី​ស្រមៃ​ដូច​ខ្ញុំ»។  Bhullar សង្កត់​ធ្ងន់​ថា ៖«ពី​មុន​គេ​មិន​សូវ​ឃើញ​​អត្តពលិក​ឥណ្ឌា​​ច្រើន​ទេ។ ប៉ុន្តែ ចាប់​ពី​ពេល​នេះ​ទៅ ​ខ្ញុំ​ជឿ​ថា​មាន​​កីឡាករ​កីឡាការិន​ឆ្នើម​ឥណ្ឌា​រាប់រយ​នាក់​នឹង​​ធ្វើ​បាន​ល្អ​លើ​សង្វៀន​លំដាប់​ពិភពលោក»។ “Singh” ​ដែល​ហ្វឹកហាត់​នៅ​ក្លិប American Kickboxing Academy ​បាន​ឡើង​ដល់​កម្រិត​កំពូល​មួយ​នៃ​ប្រភេទ​ទម្ងន់​ធ្ងន់ និង​មាន​មោទនភាព​​ក្នុង​ការ​​​ឡើង​ប្រកួត​តំណាង​ឲ្យ​ឥណ្ឌា។

គួរ​ដឹង​ថា ជ័យជម្នះ​ដែល​គ្រង​ខ្សែ​ក្រវាត់​ខាង​លើ​​នាំ​ឲ្យ​កីឡាករ​រហស្សនាម​ “Singh” ​កើន​កំណត់​ត្រា​​ឈ្នះ​១១​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ​ក្នុង​អាជីព។ ​ការ​ប្រកួត​ពីរ​លើក​នៅ​សង្វៀន ONE គេ​ឈ្នះ​កីឡាករអ៊ីតាលី​ Mauro “The Hammer” Cerilli ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង ចុង​ក្រោយ​ផ្ដួល Vera ឲ្យ​សន្លប់​ទឹក​ទី​២​នេះ​ឯង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម