Connect with us

កីឡា

ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ​ទៅ​ហ្វឹកហាត់​នៅ​ចិន ​រយៈពេល​៣​ខែ​ ត្រៀម SEA GAMES 2021 នៅ​វៀតណាម​

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ត្រៀម​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​ ដែល​ស្ថិតក្នុង​ក្រុមកីឡា​ជម្រើសជាតិ​ទៅធ្វើ​ការ​ហ្វឹក ហាត់​នៅ​ប្រទេស​ចិន​រយៈពេល​វែង​នា​ចុងខែ​កក្កដា ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត SEA GAMES 2021 ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ និង​ត្រៀម​សម្រាប់​SEA GAMES 2023 ឆ្នាំ២០២៣ ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Li Jun នឹង​ដឹកនាំ​ក្រុម​បាល់ ទះ​ក្នុង​សាល​ផ្នែក​បុរស​ជម្រើសជាតិ​កម្ពុជា​ទៅ​ចូលរួម​ការប្រកួត SEA GAMES 2021 ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា​ខាងមុខ​។​

លោក បឹង គឹម​តោ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ប្រាប់​តាម​សារ​អេ​ឡិ​ត្រូ​និ​ក​ថា សហព័ន្ធ​នឹង​បញ្ជូន​គ្រូ បង្វឹក និង​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ ហើយ​ចំពោះ​ការហាត់​ហ្វឹកហ្វឺន​នៅ​ប្រទេស​ចិន​មាន​រយៈពេល​៩០​ថ្ងៃ (៣​ខែ​) មុន​ព្រឹត្តិការណ៍​ការប្រកួត SEA GAMES 2021 ឆ្នាំ ២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណា​ម​មកដល់​។ មុននឹង​ចេញដំណើរ​ទៅ​ហ្វឹកហាត់​កីឡាករ​ត្រូវ​រៀន​ភាសា​ចិន​ថ្នាក់មូលដ្ឋាន​ជាមុនសិន​។

លោក​បាន​បន្តថា ក្រោយ​ចប់​ការប្រកួត SEA GAMES 2021 ឆ្នាំ​២០២១ ក្រុម​នេះ នឹង​ត្រឡប់​ទៅ​ហាត់​នៅ​ប្រទេស​ចិន​វិញ​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត SEA GAMES 2023 ឆ្នាំ​២០២៣ លើក​ទី​៣២ ដែល​កម្ពុជា​យើង​នឹងធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជា​ផ្លូវការ​។

សូមបញ្ជាក់ថា ការហ្វឹកហាត់​នេះ សម្រាប់​កីឡាករ​ដែល​បាន​ជាប់​ជា​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​ក្នុងការ​ប្រមូលផ្ដុំ​នៅ​ឆ្នាំ ២០២១​ទាំងអស់​គឺជា​កីឡាករ​ជម្រើសជាតិ​តែប៉ុណ្ណោះ​។​ សម្រាប់​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​កម្ពុ​ជាមាន​ចំនួន​២០នាក់៖ ១-​សួន ចាន់ណា​រ៉ូ ២-​គួ​ន ម៉ុម ៣-​សឿន ហេង​៤-​អាន សុខ​ហេង​៥-​ឡាង រាសី​កែវ ៦-​មី សុ​ផណ្ណ ៧-​ឈាង ភារ​ដ្ឋ​ ៨-​ពិន សារុន ៩-​វឿន វាសនា​១០-​ផុល រតនៈ ​១១-​គង់ ពិសិដ្ឋ​ ១២-​ខឹម សុវណ្ណារ៉ា ១៣-​ម៉ន សុខ​នាង ១៤-​មី រសី ១៥-​សឿន ហង​ ១៦-​មួន និមល ១៧-​ផល ផានី​ត ១៨-​ភុំ​ចាន់​តុលា​១៩-​ឈី​ម ឈាង​នី ២០-​សៅ តាន ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុមកីឡា​តេ​ក្វាន់​ដូ​WT​កម្ពុជា ​ចេញដំណើរ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី​នៅ​ហ្ស៊​ក​ដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ២៧ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៥០ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

Sokha Hotels

ព័ត៌មានពេញនិយម