កីឡា
ឡើងការពារខ្សែក្រវាត់ចុងខែនេះ Xiong អះអាងថា ជួបដៃគូខ្លាំងរឹតតែមានកម្លាំងចិត្ត
កីឡាការិនីជើងឯកពិភពលោករបស់ចិន Xiong Jing Nan បានចាត់ទុកដៃគូដែលមានសមត្ថភាពខ្ពស់ជាងគឺជាឱកាសល្អដែលជំរុញទឹកចិត្តខ្លួនឲ្យប្រឹងប្រែងទ្វេឡើង។
ការនិយាយបែបនេះមុនពេលនាងត្រូវឡើងប្រកួតការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Strawweight របស់នាងទល់នឹងកំពូលអ្នកជំនាញជឺជីតស៊ូប្រេស៊ីល Michelle Nicolini នៅព្រឹត្តិការណ៍ ONE: EMPOWER ថ្ងៃសុក្រ ទី២៨ ខែឧសភានេះ។

កីឡាការិនីប្រេស៊ីល Nicolini ជាអ្នកដែលមានជំនាញជឺជីតស៊ូល្អឥតខ្ចោះក្នុងប្រវត្តិសាស្ត្រពិភពលោក ក្នុងនោះធ្លាប់ឈ្នះជើងឯកជឺជីតស៊ូពិភពលោក (IBJJF) ៨ដង ឈ្នះជើងឯកជឺជីតស៊ូពិភពលោក (IBJJF World Nogi)៤ដង និងមេដាយមាស ADCC ម្តង ប៉ុន្តែទើបប្រកួតគុនចម្រុះ៨ដងប៉ុណ្ណោះគឺឈ្នះ៦ និងចាញ់២។
ក្នុងចំណោមជ័យជម្នះ៦លើកនោះ គឺធ្វើបានសម្រេចដោយក្បាច់ឃ្លេឲ្យដៃគូចុះចាញ់បាន៥ដង និងឈ្នះដោយពិន្ទុតែម្តងប៉ុណ្ណោះទៅលើរាជនីសង្វៀន Angela Lee សម្រាប់ការប្រកួតចុងក្រោយនៅសង្វៀន ONE។
សម្រាប់ជំនាញក្រោមនេះ កីឡាការិនីចិនទី១ដែលជាជើងឯកពិភពលោកបានទទួលស្គាល់ថា ដៃគូប្រេស៊ីលម្នាក់នេះពិតជាល្អជាងនាងមែន ប៉ុន្តែក៏ល្អម្យ៉ាងដែរដែលមានឱកាសប្រកួតជាមួយដៃគូខ្លាំងជាងខ្លួន។
Xiong Jing ទទួលស្គាល់ថា «ពិតណាស់ ជំនាញក្រោមរបស់គាត់គឺមានប្រៀបលើខ្ញុំ ពីព្រោះបើនិយាយតាមបច្ចេកទេស គឺចំណុចខ្សោយរបស់ខ្ញុំកន្លែងហ្នឹង»។
ទោះជាយ៉ាងណា Xiong គិតថា អ្នកផ្សេងពេលជួបដៃគូខ្លាំង រឿងទី១ដែលគិតគឺភ័យខ្លាច តែសម្រាប់នាងបានយកការភ័យខ្លាចធ្វើជាកម្លាំងប្រឹងប្រែងទៅវិញ។
«នៅពេលខ្ញុំទទួលបានដំណឹងថា Michelle និងខ្ញុំត្រូវប្រកួត ខ្ញុំបានគិតថា វាជាឱកាសល្អបន្ថែមទៀតសម្រាប់ខ្ញុំអភិវឌ្ឍខ្លួន។ ខ្ញុំចូលចិត្តប្រកួតជាមួយដៃគូដែលខ្លាំងៗជាងខ្ញុំ ដូច្នេះយើងនឹងឃើញអ្វីជាចំណុចខ្លាំង និងអ្វីជាចំណុចខ្សោយរបស់ខ្លួនឯង»។

Xiong បាននិយាយថា « Michelle Nicolini និយាយថា ក្បាច់ក្រោមរបស់គាត់គឺល្អជាងខ្ញុំ១០ដង ហើយខ្ញុំគ្មានឱកាសឈ្នះទេ បើវ៉ៃក្បាច់ក្រោម តែការឆ្លើយតបរបស់ខ្ញុំគឺបង្ហាញញញឹម»។
«ស្នាមញញឹមបង្ហាញថា ខ្ញុំដឹងខ្លួនឯងជានរណា ហើយខ្ញុំទុកចិត្តលើខ្លួនឯង។ ខ្ញុំចង់ចងចាំពីអ្វីដែលគាត់បាននិយាយនៅពេលនេះហើយបន្ទាប់មកប្រើជំនាញលើសង្វៀនជាការឆ្លើយតបទៅគាត់ថា អ្វីដែលគាត់បាននិយាយគឺខុសហើយ»។
ទន្ទឹមជាមួយគ្នានេះ Xiong Jing Nan មិនហ៊ានព្យាករលទ្ធផលយ៉ាងណាទេ ប៉ុន្តែគោលដៅរបស់នាងគឺផ្តួលឲ្យសន្លប់បានលឿនគឺកាន់តែល្អ។
«គ្មាននរណាម្នាក់ដឹងលទ្ធផលយ៉ាងណាទេ តែខ្ញុំនឹងប្រឹងអស់ពីលទ្ធភាព ហើយគោលដៅរបស់ខ្ញុំគឺផ្តួលគាត់ឲ្យសន្លប់ឲ្យបានលឿនតាមដែលធ្វើទៅបាន»៕


-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?