កីឡា
Michelle Nicolini ថា Xiong Jing មិនអាចទៅរួចជាមួយស្នៀតប្រកួតក្នុងជំហរដេករបស់ខ្ញុំទេ
«ខ្ញុំដឹងថាយើងទាំងពីរសុទ្ធតែខ្លាំងៗ ។ គេមាន ជំនាញ ល្អបំផុត, ខ្ញុំមាន[ជំនាញល្អបំផុត] ហើយនៅថ្ងៃទី ២៨ ឧសភា យើងនឹងដឹងថានរណាទៅល្អជាងគេ។ គេមិនអាចបញ្ឈប់មហិច្ឆតារបស់ខ្ញុំបាន។ អ្នកដឹងថា មនុស្សទូទាំងពិភពលោកនឹងទស្សនា។ នេះជាការលើកទឹកចិត្តមួយ។ ខ្ញុំនឹងបង្ហាញថាឲ្យពិភពលោកដឹងនូវអ្វីដែលខ្ញុំអាចធ្វើបាន។ ហើយគេមិនអាចទ្រនឹងស្នៀតឃ្លេក្នុងជំហរដេករបស់ខ្ញុំបានឡើយ»។ នេះជាការថ្លែងរបស់កីឡាការិនីលំដាប់ទី២ Michelle Nicolini។
ការបោះពាក្យសម្ដីរបស់កីឡាការិនីប្រេស៊ីលជំនាញជឺជិតស៊ូបែបនេះមុនឡើងដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight ពី កីឡាការិនីចិន “The Panda” Xiong Jing Nan ក្នុងនាមជាគូឯកនៅព្រឹត្តិការណ៍ ONE: EMPOWER នៅថ្ងៃសុក្រទី ២៨ ខែ ឧសភា។

កីឡាការិនីប្រេស៊ីជឿថា គ្រប់ស្នៀតរបស់គេ គឺល្មមគ្រប់គ្រាន់ដើម្បីបញ្ចប់ម្ចាស់ខ្សែក្រវាត់មកពីចិន និងគ្រងខ្សែក្រវាត់នាចុងខែឧសភានេះត្រលប់ទៅប្រេស៊ីលវិញ។
ជើងឯក BJJ World Champion ១៣សម័យសង្កត់ធ្ងន់ថា ៖«ពិតណាស់ នេះជាការប្រកួតអស្ចារ្យបំផុតរបស់ខ្ញុំ។ ខ្ញុំបានហ្វឹកហាត់ខ្លាំងបំផុត មិនត្រឹមតែការប្រកួតនេះទេ ប៉ុន្តែ តាំងពីប្រកួតចុងក្រោយ។ ខ្ញុំ និងក្រុមការងាររបស់ខ្ញុំបានធ្វើការងារជាមួយគ្នាច្រើនណាស់ចំពោះជំនាញដែលខ្ញុំត្រូវការដើម្បីប្រកួត។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំកំពុងស្ថិតចំណុចល្អបំផុត»

គួរដឹងថា Nicolini គឺជាជើងឯជីជិតស៊ូពិភពលោក១៣សម័យកាល (13-time BJJ World Champion) ហើយបង្ហាញខ្លួនក្នុងការប្រកួតក្បាច់គុនចម្រុះដំបូងកាល ១០ ឆ្នាំមុន។ គេទទួលបានលទ្ធផលឈ្នះ ៤ និងចាញ់ ១ ដងតាំងពីចូលប្រកួតនៅសង្វៀន ONE Championship៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ