Connect with us

កីឡា

លោក ភា សុ​ភ័​ក្ត្រា និង លោក អ៊ុក សុធី​ត្រូវបានតែងតាំង​ជា​គ្រូ​ជំនួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានតែងតាំង​គ្រូ​ជំនួយ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចំនួន​២ រូប គឺ​លោក ភា សុ​ភ័​ក្ត្រា និង​លោក​អ៊ុក សុធី កាល​ថ្មីៗ​នេះ​ក្រោម​ការដឹក នាំ​ពី​គ្រូ​បង្គោល​ថ្មី​ជា​ជនជាតិ​ជប៉ុន លោក RYU HIROSE និង​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​៣ ប្រកួត​ចុងក្រោយ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពូ​ល​C នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព លោក (FIFA World Cup Qatar 2022)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សម្រាប់​សមាសភាព​គ្រូ​ជំ​នួន​២​រូប​ខាងលើនេះ គឺ​សហព័ន្ធ​បាន​ប្រកា ស​ជា​ផ្លូវការ​ហើយ ក្នុងការ​មកជួយ​ដល់​ការហ្វឹកហាត់​-​ប្រកួត​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​គ្រូ​ជំនួយ​ទាំងពី​រូបនេះ​អាចមាន​ភាពខុសគ្នា ដោយសារ​លោក អ៊ុក សុធី ជា​គ្រូ​ជំនួយ​ថ្មី​នៃ​ក្រុមការងារ​ជម្រើស ជាតិ ដោយ​រង់​ចាំមើល​ការងារ​របស់គាត់​បន្ថែ​ម ប្រសិនបើ​កិច្ចការ​របស់គាត់​ល្អ ពេល​ចេញទៅ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើស ជាតិ​បា​រ៉ែ​ន សហព័ន្ធ​នឹង​អាច​បន្ត​កិច្ចសន្យា​បានយូរ​បន្ថែមទៀត​។​ ចំពោះ​គ្រូ​ជំនួយ លោក ភា សុ​ភ័​ក្ត្រា គឺជា​គ្រូ​ជំនួយ​ចាស់ ដែល​បន្ត​កិច្ចសន្យា​ថ្មី លោក​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយជ្រោមជ្រែង​ក្រុម​ជម្រើសជាតិ​។

ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២១ តទៅ គឺ​ក្រុមបាល់ទាត់​ជម្រើស ជាតិ​កម្ពុជា​នឹងត្រូវ​ចូលរួម​៣​ប្រកួត​ចុងក្រោយ​នៃ​ការប្រកួត FIFA World Cup Qatar2022​វគ្គ​ជម្រុះ​ជុំ​ទី​២​ពូ​ល C នៅ​ទឹកដី​កណ្ដាល​ប្រទេស​បា​រ៉ែ​ន​នា​ថ្ងៃទី ៣​ខែមិថុនា​ឆ្នាំ​២០២១,​បន្ត​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ា​ក់ នា​ថ្ងៃ ទី​៧ ខែមិថុនា ឆ្នាំ​២០២១ និង​មួយ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​អ៊ីរ៉ង់ នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​។ ក្រុម​ជម្រើសជាតិ​កម្ពុជា ឈុត​អាយុ​ក្រោម​២២​ឆ្នាំ នឹងត្រូវ ចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​ដំណើរ ការ​ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១​។ សហព័ន្ធ​បានប្រកាស​តែងតាំង​សមាស ភាព​គ្រូបង្វឹក អ្នកចាត់ការ​ទូទៅ និង​គ្រូ​ជំ​នួ យ​២​រូប សរុប​ទើបនឹង​បាន​៤​រូប​ប៉ុណ្ណោះ ខណៈ​សមាសភាព​ក្រុម​កីឡាករ មិនទាន់​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ​ព្រោះ​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ទើបនឹង​ចាប់ ផ្តើម​ឡើងវិញ​កាលពី​ចុង​សប្តាហ៍​នេះ ដោយ​សារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។​

លោក កែវ សារ៉េត បាន​គូសបញ្ជាក់ថា សម្រាប់​ការជ្រើសរើស​សមាសភាព​កីឡាករ​ក្រុម​ជម្រើសជាតិ​កំពុង​ត្រូវបានធ្វើ​យ៉ាង​យកចិត្តទុកដាក់​ជា​បណ្តើ​រៗ​ហើយ ក្រោម​ការសង្កេត​និង​ជ្រើសរើស​ពី​គ្រូ បង្គោល​ថ្មី លោក RYU HIROSE ដែល​ជំនួស​តំ​ណែង​គ្រូ​បង្គោល​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix G. Dalmas ដែល​ផុត​កិច្ចសន្យា​។ លោក​អះអាងថា តាមពិត​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​អាច​នឹងមាន​ហើយ ប៉ុន្តែ​មិនទាន់បាន​បញ្ចេញ​ជា​ផ្លូវការ​នៅឡើយ ដោយ​រង់ចាំ​មើល​នា​ថ្ងៃទី​២៦​ទី​២៧ ខែ ឧសភា​ឆ្នាំ​២០២១ ដែល​ជា​វិធីសាស្ត្រ​របស់​គ្រូ​បង្គោល ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ជាមុនសិន​។

​ព្រោះ​ប្រសិនបើ​កីឡាករ​ណា​ដឹងថា ​ខ្លួន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ អាច​បែរ​ទៅជា​ទម្លាក់​ការខិតខំ ក្នុងការ​ប្រកួត​លី​គ​កំពូល ដែល​កំពុង​ដំណើរ​ឡើងវិញ​។ លោក​មាន​ជំនឿ​ចិត្ត​ថា បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជ​ម្រើស​ជាតិ​មាន​រួចហើយ ប៉ុន្តែ​រង់ចាំ​ការបញ្ចេញ​ជា​ផ្លូវការ នាពេលខាងមុខ​ឆាប់ៗ​នេះ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ​ទៅ​ហ្វឹកហាត់​នៅ​ចិន ​រយៈពេល​៣​ខែ​ ត្រៀម SEA GAMES 2021 នៅ​វៀតណាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម