Connect with us

កីឡា

ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​ នឹង​ក្លាយ​ជាទី​លាន​ប្រកួត​កីឡា​បាញ់​កាំភ្លើង និង​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២​ ឆ្នាំ២០២៣​ហៅ​កាត់​ថា CAMSOC កំណត់​យក​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត ដើម្បី​ធ្វើជា​ទីលាន​ប្រកួត​ប្រភេទ​កីឡា​បាញ់​កាំ ភ្លើង​និង​ប្រភេទ​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កា​នូ​-​កា​យ៉ាក់ សម្រាប់​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​អន​ឡាញ​គណៈ​អចិន្ត្រៃ​យ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រ កួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ លោក​បណ្ឌិត ថោង ខុន អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ចង្អុល​បង្ហាញ​ពី​ការរៀបចំ​ការកំណត់​ទី​លាន​ប្រកួត​នៃ​ប្រភេទ​កីឡា​បាញ់កាំភ្លើង និង​ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កា​នូ​-​កា​យ៉ាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍ថា ក្រោយ​ពិភាក្សា​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងពីរ​នេះ​រួចមក សហព័ន្ធ​ទាំងពីរ​នេះ​បាន​ឯក ភាព​ការកំណត់​ទីលាន​ប្រកួត ដោយ​ទូក​កា​នូ​-​កា​យ៉ាក់​ធ្វើ​នៅ​មជ្ឈមណ្ឌល​កីឡា​លើ ទឹក​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ខេត្តកំពត។

រីឯ​ទីតាំង​បាញ់កាំភ្លើង​វិញ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ដែល​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា ដែល​កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ស្វាហាប់ ក្នុងការ​រៀបចំ​ទីលាន​ប្រកួត​នេះ ជាមួយនឹង​វិស័យ​ឯកជន​។ នេះ​គឺ​ការកំណត់​លើ​២​ប្រភេទ​កីឡា​បន្ថែមទៀត នៃ​ការកំណត់​ទីតាំង​ប្រកួត​លើ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ដើម្បី​រៀបចំ​ឱ្យបាន​រួចរាល់​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣៕

អត្ថបទ៖ វិសិទ្ធ

សូមចុចអាន៖ ​លោក ភា សុ​ភ័​ក្ត្រា និង លោក អ៊ុក សុធី​ត្រូវបានតែងតាំង​ជា​គ្រូ​ជំនួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម