កីឡា
កំណត់ត្រា Xie Wei ដែលធ្លាប់ផ្ដួលចាន់ រតនា នោះឡើងប៉ះ Kantharaj Agasa នាថ្ងៃទី ២៨ ឧសភា នេះ
បន្ទាប់ពីយកឈ្នះ ចាន់ រតនា នៅសង្វៀន ONE Championship កាលខែ ឆ្នាំ ២០២០ តារាគុនចម្រុះចិននឹងឡើងជួប Kantharaj Agasa នៅថ្ងៃទី ២៨ ឧសភា ខាងមុខ។

កីឡាករវ័យក្មេងសញ្ជាតិចិនបានយកឈ្នះអ្នកលេងគុនចម្រុះលេខ១កម្ពុជាដោយកណ្ដាប់ដៃនៅទឹក៣ នៅ ព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។
Xie Wei ជាកីឡាករដែលមានជំហររឹង និងពូកែគេចពីការចាប់ក្បាច់ឃ្លេ ឬ ផ្ដួលខ្លួនរបស់គូប្រកួតហើយចូលចិត្តប្រើជំហរ និងកណ្ដាប់ដៃដើម្បីសម្លាប់គូបដិបក្ខវិញ ដូចការផ្ដួល រតនា អីចឹង។

កីឡាករចិនទទួលជ័យជម្នះ ៧ដង និង ចាញ់៣ដង។ អ្វីគួរឲ្យកត់សម្គាល់ គឺ Xie ផ្ដួលដៃគូឲ្យសន្លប់ដោយកណ្ដាប់ដៃ ៥ ដងក្នុងចំណោមជ័យជម្នះ ៧ ដងនេះ។ រឹតតែពិសេស នោះ គឺកម្លាំងរបស់គេមិនថមថយឡើងក្នុងរយៈពេល ៥ ទឹក។

ចំណែកកីឡាករសញ្ជាតិឥណ្ឌា Agasa ក៏មិនឲ្យស៊ីងាយៗដែរ ព្រោះគេមានបទពិសោធន៍ប្រកួត និងជំហរដ៏រឹងមាំដូចគ្នា។ Agasa ឈ្នះរហូតដល់ ៩ លើកក្នុងការប្រកួត ១១ លើកកន្លងទៅ។ ជំនាញរបស់គេ មិនសូវផ្ដួលគូប្រកួតឲ្យសន្លប់ដោយកណ្ដាប់ដៃទេ ប៉ុន្តែ បញ្ចប់គូប្រកួតឲ្យចុះចាញ់ដោយស្នៀតឃ្លេរបស់ខ្លួន។ ម្យ៉ាងវិញទៀត គេមានប្រវត្តិមិនចាញ់សោះក្នុងរយៈពេលជាង១ឆ្នាំនៅលើសង្វៀន។
យ៉ាងណាក្ដី ក៏ឡើងសង្វៀន ONE Championship លើកនេះជាការបង្ហាញខ្លួនដំបូងរបស់កូនសិស្សមកពីក្លិប India Combat Sports Academy។

ជំនួបនេះពិតជាល្អមើលមិនខាន ព្រោះអាចនិយាយបានថា អ្នកជំនាញប្រកួតឈរ ជួបអ្នកជំនាញក្បាច់ឃ្លេ ឬ ប្រកួតក្នុងជំហរដេក។ តើកីឡាករចិន ឬកីឡាករឥណ្ឌាជាអ្នកឈ្នះ?៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង