Connect with us

កីឡា

សហព័ន្ធកីឡាវាយកូនឃ្លីលើតុបញ្ជូនអត្តពលិក៨រូបទៅហាត់នៅចិន៣ខែត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ

បានផុស

នៅ

កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយក្នុងចំណោម១២ប្រភេទ ដែលនឹងចេញទៅហាត់នៅប្រទេសចិនរយៈពេល៣ខែដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជា បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងតាមសារអេឡិចត្រូនិចតេលេក្រាមថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនីកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួនដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។
លោក ស៊ុន សុទ្ធរិទ្ធ បន្ថែមទៀតថា លោកមានជំនឿចិត្តថា កីឡាករកម្ពុជានឹងអាចដណ្តើមបានលទ្ធផលដ៏គាប់ប្រសើរពីព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ បន្ទាប់ពីចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ខែខាងមុខ។
ទោះបីលោកលោកមិនហ៊ានសន្យាថា ក្រុមកីឡាករកីឡាការិនីវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជានឹងអាចឈានដល់មេ ដាយ ឬយ៉ាងណាក៏ពិតមែន ប៉ុន្តែឆ្លងកាត់តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ត្រៀមរបស់កីឡាករកីឡាការិនីទាំងអស់ គឺកម្ពុជានឹងអាចទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយពីការប្រកួតស៊ីហ្គេមលើកនេះ។


លោកអគ្គលេខាធិការបានដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាត់នៅប្រទេសចិននេះទេ ដែលអាចបង្កើននូវបច្ចេកទេសកាន់តែល្អប្រសើរ ដោយសារតែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះភាគច្រើនសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ដែលនេះគឺជាភាពដដែលៗរបស់ពួកគេ។ ដូច្នេះហើយការហ្វឹកហាត់នៅចិនអំឡុងខែសីហា ឆ្នាំ២០២១នេះនឹងជួបជាមួយដៃគូខ្លាំងៗនឹងជួយជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាបង្កើនបាននូវបច្ចេកទេសល្អជាងការហ្វឹកហាត់ និងការប្រកួតក្នុងស្រុកជាក់ជាមិនខាន។ព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមសម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានវិញ្ញាសាសរុបចំនួន៧ ក្នុងនោះមានវិញ្ញាសាផ្នែកបុរសមានឯកត្តជន វាយគូ និងក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករកីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡាមានចំនួន១៣៥នាក់ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការហាត់នៅចិននឹងមានទាំងការប្រកួតលក្ខណៈក្នុងស្រុកជាមួយកីឡាករកីឡាការិនីចិន ម្យ៉ាងទៀតនៅទីនោះមានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារទៀតផង៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម