Connect with us

កីឡា

សហព័ន្ធ​កីឡា ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ ​ចូលរួម​ប្រកួត​​ ទូក​កា​នូ កា​យ៉ាក់​និង​រ៉ូ​អ៊ីង ​នៅ​ស៊ី​ហ្គេម​វៀតណាម​

បានផុស

នៅ

សម្រាប់​ការត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​ចាប់ ផ្តើម​ដំណើរការ​ពីថ្ងៃទី​២១​ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់​និង​រ៉ូ​អ៊ីង​កម្ពុជា បាន​ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ​ចូលរួម​ប្រកួត​ប្រ​ជែង​លើ​វិញ្ញាសា​ទូក​កា​នូ កា​យ៉ាក់​និង​រ៉ូ​អ៊ីង ខណៈ​វិញ្ញាសា​ទូក​នាគ​ខ្នាត​អន្តរជាតិ គឺ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​វៀតណាម មិនបាន​ដាក់​ឲ្យ​មានការ​ប្រកួត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ម្ចាស់ផ្ទះ​វៀតណាម បានបញ្ជាក់​វិញ្ញាសា​លើ​ប្រភេទ​កីឡា​ទូក​រ៉ូ​អ៊ីង មាន​វិញ្ញាសា​បុរស​ចំនួន​៨​វិញ្ញាសា​និង​នារី ៨​វិញ្ញាសា​។ ប្រភេទ​កីឡា​ទូក​កា​នូ​ មាន​ផ្នែក​បុរស​៣​វិញ្ញាសា​និង នារី​៨​វិញ្ញាសា ខណៈ​ប្រភេទ​ទូក​កា​យ៉ាក់ មាន​ផ្នែក​បុរស ៤​វិ​ញ្ញាសា និង​នារី​៤ វិញ្ញាសា។

ពេលនេះ​សហព័ន្ធ​កីឡា​ទូក​កា​នូ កា​យ៉ាក់ និង​រ៉ូ​អ៊ីង​កម្ពុជា មិនទាន់​កំណត់​ពី​ប្រភេទ​វិញ្ញាសា​ណាខ្លះ ដែល​ត្រូវ​ចូលរួម​ប្រកួត​ប្រ ជែង​ស៊ី​ហ្គេម​ចុងឆ្នាំ​នេះ​នៅឡើយ​ទេ ដោយ​ហ្វឹកហាត់​ជារួម​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ ហើយ​នៅពេល​ជិត​ដល់ពេល​វេលា​កំណត់​ទើប​មានការ​កំណត់​វិញ្ញាសា ដែល​ត្រូវ​ចូលរួម​ប្រកួត​តែម្តង​។​

បើតាម​លោក គង់ សុភាព គ្រូ​ជំនួយ​ក្រុម ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​កម្ពុជា បានបញ្ជាក់​ប្រាប់​ឲ្យ ដឹង​នោះ​ថា ដោយសារតែ​កូវីដ ១៩​នៅ​មិន ទាន់​ស្ងប់ស្ងាត់​នោះ​ក្រុម​កីឡាករ កីឡា​កា​រិ នី​ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​នៅ​បន្ត​ហ្វឹក ហាត់​តាម​ផ្ទះ។ ក្រុម​ជម្រើស​ជាតិ​មាន​កីឡាករ​ចំនួន ២២​នាក់ កីឡាការិនី​ចំនួន​៦​នាក់ គ្រូ​បង្វឹក​ម្នាក់ និង​គ្រូ​ជំនួយ៣នាក់ ​ដែល​បាននិ​ងកំពុង​បន្ត​ហ្វឹកហាត់​តាម​ផ្ទះ ​ដោយ​គ្រូ​ត្រួតពិនិត្យ​តាម​អន​ឡាញ​។ ពួកគេ​ហ្វឹកហាត់​មួយថ្ងៃ ៥​ម៉ោង គឺ​ព្រឹក​ហាត់​៣ ម៉ោង និង​ល្ងាច​ហាត់​រយៈ​ពេល​២​ម៉ោង​ការហ្វឹកហាត់​ គឺ​ផ្ដោតលើ​ការរក្សា​កម្លាំងកាយ​រួម​ជា​មួយ​បច្ចេកទេស​មូលដ្ឋាន​នៃ​ប្រភេទ​វិញ្ញាសា​នីមួយៗ៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធកីឡាវាយកូនឃ្លីលើតុបញ្ជូនអត្តពលិក៨រូបទៅហាត់នៅចិន៣ខែត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម