កីឡា
កីឡាករ ធារី ចន្ថាប៊ីន ប្រកាសលាអ្នកគាំទ្រក្លឹប Perak FA នៅម៉ាឡេស៊ី ក្រោយចប់រដូវកាល
កីឡាករ ធារី ចន្ថាប៊ីន ជាកីឡាកររបស់កម្ពុជា តែម្នាក់គត់ ដែលមានឈ្មោះប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លាអ្នកគាំទ្រខ្លួន ក្រោយបញ្ចប់បេសកកម្មជាមួយក្រុម Perak FA ក្នុងលីគកំពូលម៉ាឡេស៊ី Malaysia Super League ក្នុងឆ្នាំ២០២០។

«ជម្រាបលាគ្រួសារ Perak ! សូមអរគុណដល់មិត្តរួមក្រុមទាំងអស់ ក្រុមការងារគ្រូបង្វឹកនិងអ្នកគាំទ្រ ដែលបានជួយខ្ញុំគ្រប់យ៉ាង។ សង្ឃឹមថាគ្រប់គ្នានឹងជួបតែសំណាងល្អ និងជោគជ័យ នៅថ្ងៃខាងមុខ»។ នេះជាសំណេររបស់កីឡាករ ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ទៅកាន់ក្លឹបបាល់ទាត់ Perak FA ក្រោយរូបគេបានចប់កិច្ចសន្យាត្រឹម១រដូវកាលជាមួយក្លឹប ខណៈខ្លួនជាកីឡាករកូតាអាស៊ានរបស់ក្លឹបមួយនេះ ប្រចាំលីគកំពូលម៉ាឡេស៊ី។

កីឡាករសមាជិក ក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបន្តសំណេរជុំវិញអនាគតរបស់ខ្លួនថា៖«2020 ជាឆ្នាំមួយ ដែលមិនងាយស្រួលឡើយ។ សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងឆាប់ៗ។ អរគុណទាំងគ្រប់គ្នា ដែលបានផ្ញើសារនិងគាំទ្រ។ ខ្ញុំកំពុងតែសម្លឹងមើលទំព័រថ្មី នៃអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំនឹងប្រាប់ដល់គ្រប់គ្នាឆាប់ៗ។ សូមថែរក្សាខ្លួន»។
ពេញ១រដូវកាលឆ្នាំ២០២០ ជាមួយក្រុម Perak FA កីឡាករ ធារី ចន្ថាប៊ីន បានជួយក្រុមរបស់ខ្លួន ឈ្នះជើងឯកពានបើករដូវកាល Unity Shield និងឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមទាំង១២ប្រចាំលីគកំពូលម៉ាឡេស៊ី ខណៈរូបគេរកបានគ្រាប់បាល់១គ្រាប់ក្នុងនាមជាខ្សែបម្រើ។ ចំណែកពានរង្វាន់ 2020 Malaysia Cup និងពានរង្វាន់2020 Malaysia FA Cup ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី សម្រេចរំសាយចោលវិញ ដោយសារបញ្ហាកូវីដ១៩។

សូមបញ្ជាក់ថា កីឡាករបាល់ទាត់ ធារី ចន្ថាប៊ីន បានធ្វើដំណើរពីប្រទេសបារាំង ឆ្ពោះមកកម្ពុជា ដោយចុះកិច្ចសន្យាជាក្លឹបភ្នំពេញក្រោន លើកដំបូងកាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ ដំណាលគ្នានឹងមិត្ត ភក្ដិមកពីបារាំងជាមួយគ្នា កុក បូរីស និង គួច ដានី បន្ទាប់ពីពួកគេបានធ្វើដំណើរជាមួយក្រុមបាល់ទាត់កូនខ្មែរ-អឺរ៉ុប ដែលដឹកនាំដោយអតីតវីរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត មកប្រកួតនៅកម្ពុជា អំឡុងពាក់កណ្ដាលឆ្នាំ ២០១២។ រូបគេជាប់ ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១៤ រហូតដល់ខែតុលា ឆ្នាំ២០១៧។


នៅដើមរដូវកាលឆ្នាំ២០១៧ រូបគេបានចេញទៅចូលរួមជាមួយក្លឹប Krabi FC សមាជិកពានរង្វាន់លីគលំដាប់ទី២ នៅប្រទេសថៃ ខណៈនៅពាក់រដូវកាលរូបគេ បានផ្លាស់មកលេងនៅកម្ពុជា វិញជាមួយក្លឹបអគ្គិសនីកម្ពុជា។ នៅឆ្នាំ២០១៨ និង២០១៩ រូបគេបានចូលរួមជាមួយក្រុម Terengganu FA នៅលីគកំពូលម៉ាឡេស៊ី ខណៈដើមរដូវកាលឆ្នាំ២០២០ សមាជិកក្រុមជម្រើសជាតិកម្ពុជា រូបនេះ ចូលរួមជាមួយក្រុម Sukhothai នៅលីគកំពូលថៃ មុនបន្តទៅដល់ក្រុម Perak FA របស់ម៉ាឡេស៊ីនេះ៕
អត្ថបទ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ