Connect with us

កីឡា

វៀតណាមអះអាង ១០០ភាគរយនៅ​តែ​បន្ត​រៀបចំស៊ីហ្គេមលើក​ទី​៣១ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ

បានផុស

នៅ

ដោយសារតែវិបត្តិកូវីដ ១៩ ប្រទេសនានាក្នុងតំបន់ មានការស្រពេចស្រពិលពីការរៀបចំស៊ីហ្គេមនៅប្រទេសវៀតណាម ។ ប៉ុន្តែពេលនេះម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១នេះ ត្រូវតែរៀបចំធ្វើ១០០%។

ប្រទេសវៀតណាមបានអះអាងជាថ្មីថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយដែលបានដាក់កាលបរិច្ឆេទថា ធ្វើពីថ្ងៃទី២១វិច្ឆិកាដល់២ធ្នូនោះ ប្រទេសអាស៊ានមួយនេះនៅតែប្ដេជ្ញាថានឹងធ្វើដដែល ទោះបីប្រទេសក្នុងតំបន់កំពុងយាយីដោយសារ​ជំងឺ​កូវីដ ១៩ ក៏ដោយ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមនាថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ ត្រូវបានម្ចាស់ផ្ទះបង្ហាញជាផ្លូវការថា នឹងដាក់កីឡាចំនួន៤០ប្រភេទ ដែលមាន ៥២៦ វិញ្ញាសាឲ្យប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនាជាផ្លូវការថា “For A Stronger South east Asia” ប្រទេសចំនួន១១ក្នុងតំបន់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលធ្វើរៀងរាល់ឆ្នាំសេសនេះ។ ដូច្នេះហើយទើបក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេមឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ១០០%ដូចគ្នាផងដែរ។ ពិធីសម្ពោធបើកការប្រកួត នឹងធ្វើនៅពហុកីឡដ្ឋាន My Dinh National Stadium។

សម្រាប់កម្ពុជា គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានប្រាប់ទៅសហព័ន្ធកីឡាជាតិឲ្យត្រៀមខ្លួន ដើម្បីចូលរួមប្រកួតប្រជែងមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេទសំខាន់ៗពីពេលនេះរហូតដល់ពេ លស៊ីហ្គេមតែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធី បើក-បិទស៊ីហ្គេមពេលណានិងលក្ខ ខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះ គឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២១៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម