កីឡា
យុវជនម្នាក់លេងបាល់ទាត់របួសជើងស្ដាំរ៉ាំរ៉ៃ បង្ខំចិត្តឱ្យគ្រូពេទ្យកាត់ជើងម្ខាង
យុវជន សៀក យ៉ានុត មានអាយុ ១៦ ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងរបួសជើងរ៉ាំរ៉ៃ ដោយសារលេងកីឡាបាល់ទាត់ ក្លាយជាជំងឺមហារីកធ្ងន់ធ្ងរ ចាំបាច់ត្រូវកាត់ជើងស្ដាំត្រឹមគល់ភ្លៅ នៅថ្ងៃទី ២៨ ខែឧសភា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា បាន ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជារទេះរុញជនពិការ អង្ករ ត្រីខ ទឹកសុទ្ធ ទឹកដោះគោ ស្ករស ទៅជួយឧបត្ថម្ភសម្រាលដល់ការលំបាករបស់ក្រុមគ្រួសារប្អូនប្រុស សៀក យ៉ានុត ក្នុងពេលកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់ពីការវះកាត់ព្យាបាលបានជាសះស្បើយរួចហើយ ប្រធានសាខាកាកបាទក្រហម នឹងរៀបចំចាត់ចែងធ្វើជើងសិប្បនិម្មិតជូនប្អូនប្រុស សៀក យ៉ានុត ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ និងទៅសាលារៀនសូត្របាន។

ក្រុមគ្រួសាររបស់ប្អូនប្រុស សៀក យ៉ានុត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់ជួយដល់ប្អូនប្រុស សៀក យ៉ានុត។

កាលថ្ងៃទី ២៦ ខែ ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនដល់ប្អូនប្រុស សៀក យ៉ានុត ដើម្បីជួយសម្រាលដល់ការលំបាកចំពោះមុខផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ