កីឡា
កីឡា វ៉ូ វីណាម បន្តការហ្វឹកហាត់តាមផ្ទះ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមថ្នាក់ជាតិ និងអន្តរជាតិ
កីឡាជាច្រើនប្រភេទចាប់ផ្តើមធ្វើ ការហ្វឹកហាត់តាមផ្ទះ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជននិងកីឡា ចេញសេចក្តីជូនដំណឹង ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្ដោះអាសន្ន សម្រាប់រដូវCOVID-19។
កីឡាការិនី វ៉ូវីណាម ម្ចាស់មេដាយមាសកម្រិតពិភពលោក ប៉ាល់ ឆរស្ស៊ី បាននិយាយថា ក្រោយក្រសួងអប់រំ យុវជននិងកីឡា ផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ពួកយើងធ្វើការហ្វឹកហាត់តាមផ្ទះដូចធម្មតា តាមកម្មវិធីរបស់គ្រូបង្វឹក ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០ខាងមុខនេះ។
ម្ចាស់មេដាយមាសកម្រិតពិភពលោកបានបន្តថា អ្វីដែលសំខាន់សម្រាប់កីឡាវ៉ូវីណាមនោះ គឺត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី ៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាមនាខែវិច្ឆិកា ហើយមិនថា កីឡាវ៉ូវីណាមទេ កីឡាផ្សេងៗក៏ធ្វើការហ្វឹកហាត់តាមផ្ទះដូច គ្នា ហើយនឹងវីដេអូឲ្យគ្រូបង្វឹក ដើម្បីតាមដានសកម្មភាពរបស់កីឡាករ-កីឡាការិនី៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កីឡាករ ធារី ចន្ថាប៊ីន ប្រកាសលាអ្នកគាំទ្រក្លឹប Perak FA នៅម៉ាឡេស៊ី ក្រោយចប់រដូវកាល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ