Connect with us

កីឡា

លោក ហែម គី​រី​៖ ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ បន្ត​ហ្វឹកហាត់​ជាមួយ​គ្រូ​ ប្រសើរ​ជាង​ហាត់​តាម​ផ្ទះ​

បានផុស

នៅ

​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​មាន​ប្រសាសន៍​ថា ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្អាក​ការ​ចេញ​-​ចូល​ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ជា​បណ្ដោះអាសន្ន​ការ​ឆ្លង​មេរោគ​COVID-19​ ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា លោក​បាន​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ហ្វឹកហាត់​ដដែល ក្រោម​ការ​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ឲ្យ​ហាត់​នៅ​កន្លែង​ណា​មាន​ទីលាន​ហាត់​ត្រឹមត្រូវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា ពួក​យើង​ធ្វើការ​ហ្វឹក ហាត់​រាល់ពេល​ជាមួយ​លោកគ្រូ​ នៅ​លើ​គោក ដោយ​កីឡាករ​-​កីឡា​ការិនី​ មិនបាន​ចុះ​ហាត់​ក្នុង​ទឹក​ឡើយ ហើយ​ជា​ធម្មតា​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កន្លងមក​បាន​ខិតខំ​ស្តារ​ឡើង​វិញ​ និង​កំពុង​មានការ​ឈានឡើង ហើយ​ឥឡូវ​ត្រូវ​ផ្អាក​ទៀត ប្រ សិន​បើ​ការ​សម្រាក​រយៈពេល​ខ្លី​នោះ ​យើង​ក៏​អាច​ស្តារ​ដែរ​។

​លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា ចំណែ​ក​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​មួយ ចំនួន​ដែល​មកពី​ខេត្ត​ បន្ត​ស្នាក់នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ប្រកបដោយ ​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ឡើយ និង​មាន​ឱកាស​ហ្វឹកហាត់​ ក្នុង​ទឹក​ព្រមទាំង​មាន​លោកគ្រូ​បង្វឹក​គ្រប់គ្រង​។ យើង​មិន​ចង់​ឲ្យ​អត្តពលិក​ទាំងនោះ ​ហាត់​តាម​ផ្ទះ​ ព្រោះ​សកម្មភាព​ហាត់​តាម​ផ្ទះ​គាត់​ធ្វើ​មិនបាន​គ្រប់គ្រាន់​ឡើយ ដូច្នេះ​ត្រូវ​ហាត់​ជាមួយ​គ្រូ​ ដើម្បី​រក្សា​កម្លាំង​ពួកគាត់​ឲ្យ​ប្រសើរ​ជាជាង​ហាត់​តាម​ផ្ទះ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​២០២០ ត្រូវ​លើក​ទៅ​ខែ​ធ្នូ​វិញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម