កីឡា
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបោះឆ្នោតរើសប្រធានអាណត្តិថ្មីឆ្នាំ ២០២១-២០២៤
លោក អ៊ូ រតនា បានក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២១-២០២៤ បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបចំនួន១២ សម្រេចបោះ ឆ្នោតជូននៅក្នុងមហាសន្និបាតបញ្ចប់អា ណត្តិទី៣ នៅអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី១២មិថុនា២០២១។
សម្រាប់អាណត្តិថ្មីទី៤ ឆ្នាំ២០២១- ២០២៤សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមានសមាជិកប្រតិបត្តិចំនួន១៩រូប ក្នុងនោះលោក អ៊ូ រតនា ជាប្រធានថ្មី លោក សុខ មុនី លោក រស់ មុនិន្ទៈ លោក គិន ឆេងលី លោក លី សុធា លោក ឡុង សុផាត លោក សំ សុខយី និងលោក ជា ហុងរី ជាអនុប្រធាន លោក យ៉ាំ ថៃសាន ជាអគ្គលេ ខាធិការ លោក លាង ណារិទ្ធ លោក អាំ សុផល លោក ម៉ិច សីហា អគ្គលេខាធិការរង លោកស្រី ញឹម ម៉ី អគ្គហិរញ្ញិក លោក ស្រី ប៉ុក ករុណា អគ្គហិរញ្ញិករង លោក ប៊ូ វិរៈ លោក គង់ ហួន លោក កៅ មករា លោក ទេព ជីវសុខុម និងលោក ម៉េង សៅណេង ជាសមាជិក។


សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំមហាសន្និបាតសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ ២០២១-២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេ ខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាអាណត្តិចាស់នៅអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ