កីឡា
ចាញ់ ស្លូវ៉ាគី យប់មិញ អ្នកចាំទី ប៉ូឡូញ បង្កើតប្រវត្តិសាស្រ្តមួយ នៅយូរ៉ូ
អ្នកចាំទីជម្រើសជាតិប៉ូឡូញ មកពីក្លិបសេះបង្កង់ Juventus បានបង្កើតកំណត់ត្រាអាក្រក់មួយ ក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទជាមួយ ក្រុមជម្រើសជាតិស្លូវ៉ាគី។

កីឡាករ Wojciech Szczesny បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការក្លាយជាអ្នកចាំទីដំបូងគេដែលធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ យូរ៉ូ។

ក្នុងការប្រកួតពូល E កាលពីយប់មិញនេះ ប៉ូឡូញ ត្រូវរងបរាជ័យ ក្នុងលទ្ធផល ២-១ ខណៈមួយគូទៀតនៅពូល D ស្កុតឡែន ចាញ់ ឆែក ២-០។

គ្រាប់បាល់ Own Goal របស់ Szczesny បានកើតឡើងនៅ នាទីទី១៨។ ប៉ូឡូញ តាមស្មើវិញនៅនាទីទី៤៦ ស៊ុតដោយកីឡាករ Karol Linetty ប៉ុន្តែចូលមកដល់នាទីទី៦៩ ស្លូវ៉ាគី រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Milan Skriniar។

ការប្រកួតមួយគូទៀតក្នុងពូល E កាលពីយប់នេះដែរ ក្រុមជម្រើសជាតិ អេស្ប៉ាញ ទទួលបានត្រឹមមួយពិន្ទុប៉ុណ្ណោះ ក្រោយស្មើជាមួយ ស៊ុយអែត ០-០៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អង់គ្លេស ឈ្នះការប្រកួតទី១ នៃពានរង្វាន់យូរ៉ូ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ