Connect with us

កីឡា

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​អត់​ហ៊ាន​ទៅ​ស្រុក​វិញ​ ស្វែង​រកសិទ្ធិ​ជ្រក​កោននៅជប៉ុន

បានផុស

នៅ

អ្នក​ចាំ​ទី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ដែល​បង្ហាញ​ពី​កាយវិការគោរព​​ប្រឆាំងនឹង​រដ្ឋ​ប្រហារ​នៅ​កំឡុង​ពេល​ការ​ប្រកួត​​នៅ​ជាយ​​ក្រុង​​តូក្យូ​​មិន​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​កំណើត​វិញ​ទេ និង​បាន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ជប៉ុន។ នេះ​ជា​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹក​វរ​ដ៏​អាក្រក់​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​ជំរុញ​ឲ្យ​​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង និង​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​បង្ក្រាប ហើយ​នៅ​តាម​តំបន់ដាច់​ស្រយាល់​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទាប់។

កីឡាករ Pyae Lyan Aung
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​មុន អ្នក​ចាំ​ទី Pyae Lyan Aung ដែល​ស្ថិត​នៅ​បំរ៉ុង​បានលើក​ម្រាម​ដៃ​៣​​ឡើង​លើ​​នៅ​​ពេល​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​​​គោរព​ទង់​ជាតិ​មុន​ពេល​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក (World Cup)​ជា​មួយក្រុម​ជម្រើស​ជាតិ​ជប៉ុន។ ការ​លើក​ដៃបង្ហាញ​ម្រាម​ដៃ​៣​ឡើង​លើ​គឺ​ជា​សញ្ញា​ក្រុម​អ្នក​តវ៉ា​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ និង​របប​យោធា​មីយ៉ាន់ម៉ា។

យោង​​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ជប៉ុន​ NHK និង​ទី​ភ្នាក់​ងារ​សារព័ត៌មាន Kyodo News ថា ​នៅ​​​យប់​ថ្ងៃ​​ពុធ ទី១៦ ខែ​មិថុនា ម្សិល​មិញ​នេះ កីឡាករ​ជា​អ្នក​ចាំទី​ Pyae Lyan Aung បាន​ប្រាប់​មន្ត្រី​អន្តោ​ប្រវេសន៍​ជប៉ុន​ម្នាក់​នៅ​ព្រលាន​យន្ត​ហោះ​​ទី​ក្រុង​អូសាកា​ថា គាត់​មិន​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ។

អ្នក​ចាំទី​រូប​នេះបាន​និយាយ​ដោយ​មាន​អ្នក​បក​ប្រែ​នៅ​ព្រលាន​យន្តហោះ​ថា ៖«បើ​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ ជីវិត​របស់​ខ្ញុំ​នឹង​ជួប​គ្រោះ​ថ្នាក់។ ខ្ញុំ​សម្រេច​ចិត្ត​ស្នាក់​នៅ​ប្រទេស​ជប៉ុន​សិន»។

អ្នក​ចាំទីបន្ថែម​ថា ៖«រដ្ឋាភិបាល និង​ប្រជា​ជន​ជប៉ុន​គួរ​តែ​ដឹង​ពី​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ហើយ។ ខ្ញុំសូម​អំពាវ​នាវ​​សុំ​កិច្ចសហការ​របស់​អ្នក​»។

សូម​បញ្ជាក់​ថា សញ្ញា​គោរព​​លើក​ម្រាម​ដៃ​ឡើង​លើ​៣​ត្រូវ​បាន​អ្នក​តវ៉ា​មីយ៉ាន់ម៉ា​ប្រើ​ប្រាស់​កំឡុង​ពេល​តវ៉ា​ស្ទើរ​ទូទាំង​ប្រទេស​ជា​ច្រើន​ខែ​ដែល​ត្រូវ​បានកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃៅឃៅ និង​សម្លាប់​មនុស្ស​ជាង​៨០០​នាក់។

កីឡាករ Pyae Lyan Aung បង្ហាញ​​ម្រាម​ដៃ​ពេល​គោរព​ទង់​ជាតិ

កីឡាករ​បាល់ទាត់​ដែល​មិត្ត​រួម​ក្រុម​​របស់​ខ្លួន​​វិល​ត្រឡប់​ទៅ​មីយ៉ាន់ម៉ាវិញ​កាល​​ពី​​ម្សិល​មិញ​បាន​និយាយ​ថា គាត់​នឹង​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ​ទេ ប្រសិន​បើ​មេ​ដឹក​នាំ​បណ្តេញ​ចេញ​លោក​ស្រី អ៊ុងសាន ស៊ូជី មិន​ទាន់​វិល​មក​កាន់​អំណាច​វិញ។

ប៉ុន្តែ​អ្នក​ចាំទី​រូប​នេះ​ទទួល​ស្គាល់​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​អាក្រក់​ណា​មួយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​​ដែល​អាច​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​ និង​មិត្ត​រួម​ក្រុម។ គាត់​ថា ៖«បើ​គ្រោះ​ថ្នាក់​ណា​មួយ​កើត​មាន​ដល់​មិត្ត​រួម​ក្រុម ឬ​សមាជិក​គ្រួសារ​របស់​ខ្ញុំ ខ្ញុំ​​នឹង​វិល​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ដើម្បី​​ឲ្យ​ចាប់​ខ្លួន»៕

ប្រទេស​ជប៉ុន​​ទទួលយក​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​កាល​ពី​ខែ​ឧសភា ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ប្រជា​ជន​មីយ៉ាន់ម៉ា​​ដែល​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ស្រាប់​អាច​បន្ត​ស្នាក់​នៅ​ទៀត​បាន​​ដោយ​សារភាព​អាសន្ន​នៃ​រដ្ឋប្រហារ និង​ហិង្សា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម