Connect with us

កីឡា

អ៊ីតាលី បង្កើតប្រវត្តិសាស្រ្តមួយនៅយូរ៉ូ ក្រោយឈ្នះ វែលស៍ ១-០ យប់មិញ

បានផុស

នៅ

ជាមួយនឹងជ័យជម្នះលើវែលស៍យប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបង្កើតប្រវត្តិសាស្ត្រយូរ៉ូ ដោយក្លាយជាក្រុមដំបូងគេដែលរក្សាគ្រាប់បាល់មិនឲ្យគូប្រជែងស៊ុតចូលសូម្បីតែមួយគ្រាប់ ក្នុងការប្រកួត៣លើកដំបូង នៃពានរង្វាន់នេះ និងមិនដែលចាញ់សោះរហូតដល់ ៣០ប្រកួត ស្មើនឹងកំណត់ត្រាពិភពលោកដែលធ្វើបានដោយក្រុមពួកគេផ្ទាល់ក្នុងឆ្នាំ ១៩៣០ ។ នេះក៏ជាជ័យជម្នះលើកទី ១១ ជាប់គ្នារបស់ពួកគេផងដែរ។

ក្នុងពូល A យប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងវែលស៍ បានដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមធ្លាក់គឺ ទួរគី។

អ៊ីតាលី បានយកឈ្នះ វែលស៍ ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ១-០ រកបានដោយកីឡាករ Matteo Pessina នៅនាទីទី៣៩។

ការប្រកួតមួយគូទៀត ស្វីស បានយកឈ្នះ​ ទួរគី ៣-១។ ៣គ្រាប់របស់ស្វីសរកបានកីឡាករ Haris Seferovic នៅនាទីទី៦ និង Xherdan Shaqiri រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី ២៦និង៦៨។ ចំណែកឯមួយគ្រាប់របស់ ទួរគី រកបានដោយកីឡាករ Irfan Kahveci នៅនាទីទី៦២។

ឆ្លងកាត់គ្រប់ការប្រកួតក្នុងពូល A អ៊ីតាលី ឈរលេខ១ មាន៩ពិន្ទុពេញ, វែលស៍ ឈរលេខ២មាន៤ពិន្ទុ, ស្វីសឈរលេខ៣មាន៤ពិន្ទុដូចគ្នាតែចាញ់គ្រាប់បាល់វែលស៍ ចំណែក ទួរគី នៅក្រោមគេ មាន០ពិន្ទុ៕

ដោយ៖ Vann Vann

ចុចអាន៖ រកឃើញក្រុមឡើងនិង ធ្លាក់ក្នុងពូល A

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម