កីឡា
គ្រូជម្រើសជាតិអ៊ូហ្គង់ដាម្នាក់វិជ្ជមានកូវីដ ក្រោយទៅដល់ជប៉ុនដើម្បីអូឡាំពិក
គ្រូបង្ហាត់កីឡាម្នាក់របស់ក្រុមជម្រើសជាតិប្រទេសអ៊ូហ្គង់ដាបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីយប់ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា។
ប្រធានគណៈកម្មាធិការអូឡាំពិកអ៊ូហ្គង់ដា លោក Donald Rukare បាននិយាយថា គ្រូបង្វឹក ដែលមិនបញ្ចេញឈ្មោះ មិនមានរោគសញ្ញាអ្វីទេ។ គេមិនច្បាស់ទេថាគ្រូបង្វឹករូបនេះនឹងត្រូវហាមឃាតចូលរួមព្រឹត្តិការណ៍កីឡា ឬត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។

លោក Rukare ប្រាប់ថា គណៈប្រតិភូកីឡាអូឡាំពិកជម្រើសជាតិអ៊ូហ្គង់ដាដែលមានអត្តពលិក២៦នាក់ និងក្រុមមន្ត្រី៣០នាក់បានចាក់វ៉ាក់សាំង AstraZeneca ពេញលេញទាំងពីរដូសរួចរាល់អស់ហើយ។ លោកថា មនុស្សច្រើនណាស់ចាក់វ៉ាក់សាំងដូសទី២នៅក្នុងខែនេះ ប្រហែល៣ខែបន្ទាប់ពីចាក់ដូសទី១។
យោងតាមលោក Hideo Takagaki មន្ត្រីសាលាក្រុង Izumisano បានឲ្យដឹងថា អ្នកផ្សេង៨នាក់ទៀតរួមជាមួយគ្រូបង្វឹកដែលវិជ្ជមានកូវីដ-១៩បានធ្វើដំណើរទៅកាន់ទីក្រុង Izumisano តំបន់អូសាកា ដែលជាកន្លែងពួកគេស្នាក់នៅ។ អត្តពលិកអ៊ូហ្គង់ដាបន្ថែមទៀតនឹងធ្វើដំណើរទៅដល់ជប៉ុនបន្តបន្ទាប់ប៉ុន្មានថ្ងៃខាងមុខ។
អ៊ូហ្គង់ដាជាប្រទេសមួយក្នុងចំណោមមួយចំនួនដែលធ្វើដំណើរទៅប្រទេសជប៉ុនមុនគេដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅសល់ប្រហែលមួយខែទៀត ប៉ុន្តែដោយសារបារម្ភពីសុវត្ថិភាពទើបធ្វើដំណើរមុន។
សូមបញ្ជាក់ថា ជប៉ុនម្ចាស់ផ្ទះអូឡាំពិកទើបចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនតិចជាង៧%ប៉ុណ្ណោះ ហើយក្រុមវេជ្ជបណ្ឌិតបានព្រមានថា ព្រឹត្តិការណ៍កីឡានេះអាចនឹងធ្វើឲ្យមានការផ្ទុះកូវីដ-១៩ជាថ្មី។
រហូតដល់ពេលនេះ ហោចណាស់អ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ក្នុងចំណោម៨ម៉ឺននាក់លាឈប់ពីការងារស្ម័គ្រចិត្តដើម្បីជួយរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក។ ទីប្រឹក្សាកូវីដ-១៩របស់រដ្ឋាភិបាលកាលពីថ្ងៃសុក្របាននិយាយថា ព្រឹត្តិការណ៍ប្រកួតគួរតែគ្មានអ្នកចូលទស្សនាផ្ទាល់។

ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានដាក់ចេញផែនការអនុញ្ញាតឲ្យអ្នកគាំទ្រក្នុងស្រុកចូលមើលផ្ទាល់ដល់ទៅ១ម៉ឺននាក់ ឬស្មើនឹង៥០%នៃទីលានដែលផ្ទុះអ្នកទស្សនា ប៉ុន្តែមិនទាន់សម្រេចជាផ្លូវការទេ ខណៈបច្ចុប្បន្នអនុញ្ញាត៥ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ