Connect with us

កីឡា

WHO​ បារម្ភ​ខ្លាំង​អង់គ្លេស​អនុញ្ញាត​ឱ្យអ្នក​មើល​ផ្ទាល់​ ៦​ម៉ឺននាក់​វគ្គ៤​ក្រុម​ និង​ផ្តាច់​ព្រ័ត្រ EURO

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​សម្រេច​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​នៃ​ប្រកួត​ជើង​ឯក​ទ្វីប​អឺរ៉ុប Euro 2020 នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​កីឡដ្ឋាន​របស់​អង់គ្លេស​។

ការ​សម្តែង​ព្រួយ​បារម្ភ​ពី​ស្ថាប័ន​សុខភាព​កំពូល​ពិភព​លោក​បាន​កើត​មាន​ឡើង នៅ​ពេល​ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​អ្ន​ក​ទស្សនា​ចូល​មើល​ផ្ទាល់​ដល់​៦​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន​ Wembley។ វា​នឹង​ក្លាយ​ជា​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​មើល​ផ្ទាល់​ច្រើន​បំផុត​លើក​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈ​ពេល​ជាង​១៥​ខែ​ចុង​ក្រោយ។

កីឡដ្ឋាន​ Wembley
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរបស់ WHO លោក Robb Butler បាន​និយាយ​ថា ៖«អង្គការ​សុខភាព​ពិភព​លោក​ព្រួយ​បារម្ភ​ណាស់​​អំពី​ការ​បន្ធូរ​បន្ថយបំរាម​រឹត​ត្បិត​នៅ​ប្រទេស​ធ្វើ​ម្ចាស់​ផ្ទះ​មួយ​ចំនួន»។

លោក​បន្ថែម​ថា ៖«មាន​កីឡដ្ឋាន​មួយ​ចំនួន​ដែល​រៀប​ចំ​ការ​ប្រកួត​ឥឡូវ​នេះ​កំពុង​បង្កើន​ចំនួន​អ្នក​ទស្សនា​ឲ្យ​ចូល​មើល​ផ្ទាល់។ ទី​ក្រុង​មួយ​ចំនួន​ដែល​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត ករណី​ឆ្លង​កូវីដ-១៩​បាន​កំពុង​រីក​រាល​ដាល​ខ្លាំង​​នៅ​ឡើយ»។

ការ​ប្រកាស​អនុញ្ញាត​ឲ្យអ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​ជា​ច្រើន​ម៉ឺន​នាក់​របស់​ប្រទេស​អង់គ្លេស​ចំពេល​ដែល​ប្រទេស​នេះ​កំពុង​​កើន​ឡើង​ឆ្លង​ថ្មី​ខ្ពស់​ជា​លំដាប់។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រកួត​ជា​មួយ​ឆែក​យប់​មិញ​នៅ​កីឡដ្ឋាន​ Wembley

នាយកដ្ឋាន​ទិន្នន័យ​សុខាភិបាល​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ឆ្លង​កូវីដ-១៩​​ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ដល់​៥១.៥​%​ភាគ​រយ​នៅ​ក្នុង​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ម្សិល​មិញ​នេះ ចក្រភព​អង់គ្លេសមាន​ករណី​ឆ្លង​ច្រើន​បំផុត​រហូត​ដល់ ១១៦៣៥​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​​ថ្ងៃ​ទី​​១៩ ខែ​​ខែ​​កុម្ភៈ​មាន​​ចំនួន​ឆ្លង​១២០២៧​នាក់។

ចំពោះ​ករណី​ស្លាប់​បាន​កើន​ឡើង​ជិត​៣​ដង​កាល​ពី​សប្តាហ៍​មុន ខណៈ​​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា មាន​ករណី​ស្លាប់​២៧​នាក់ ប្រៀប​ធៀប​នឹង​ការ​ស្លាប់​១០​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

ប្រហែល​ជា​ពីរ​ខែ​ចុង​ក្រោយ​នេះ ចក្រភព​អង់គ្លេស​បាន​កំពុង​រង​ការ​វាយ​ប្រហារ​ខ្លាំង​ដោយ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា បើ​ទោះ​ជា​ចក្រភព​អង់គ្លេស​បាន​ចាក់​វ៉ាក់សាំង​ច្រើន​ដល់​ប្រជា​ជន​ក៏​ដោយ៕

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រកួត​ជា​មួយ​ឆែក​យប់​មិញ​នៅ​កីឡដ្ឋាន​ Wembley

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Sky

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម