Connect with us

កីឡា

ខ្លាំងមែន​ Ronaldo តាមទាន់កំណត់ត្រាគ្រាប់បាល់អន្តរជាតិ​ Ali ហើយ

បានផុស

នៅ

បន្ទាប់​ពី​ស៊ុត​បាន​២​គ្រាប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ២-២ រវាងព័រទុយហ្គាល់ និង​បារាំង​យប់​មិញ តារា​ឆ្នើម Cristiano Ronaldo បាន​តាម​ទាន់​កំណត់​ត្រា​គ្រាប់​បាល់​អន្តរជាតិ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​របស់​អតីតកីឡាករ Ali Daei ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​រក​បាន​២​គ្រាប់​យប់​មិញ​របស់ Ronaldo ជា​ការ​ស៊ុត​​ប៉េណាល់​ទី​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពេល​នេះ​រក​បាន​គ្រាប់​បាល់​អន្តរជាតិ​ចំនួន​១០៩​គ្រាប់​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ​ស្មើ​នឹង​កំណត់​ត្រា​គ្រាប់​បាល់​ច្រើន​​បំផុត​ក្នុង​លោក​របស់​កីឡាករអ៉ីរ៉ង់ Ali Daei ដែល​រក​បាន​១០៩​គ្រាប់​ ប៉ុន្តែ​បាន​ចូល​និវត្តតាំង​ពី​ឆ្នាំ​​១៩៩៤។

ដូច្នេះ​ប្រាកដ​ណាស់​ថា Ronaldo នឹង​បំបែក​កំណត់​ត្រា​នេះ និង​ក្លាយ​ជា​​កីឡាករ​ទី​១​ក្នុង​លោក​ដែល​រក​គ្រាប់​បាល់​អន្តរជាតិ​ច្រើន​បំផុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ ខណៈ​ពេល​វេលា​នៅ​មាន​ច្រើន​ទៀត​សម្រាប់​អាជីព​របស់​ខ្លួន។

ការ​ប្រកួត​យប់​មិញ​នេះ មិន​ត្រឹម​តែ​តាម​ស្មើ​កំណត់​ត្រា​គ្រាប់​អន្តរជាតិ​ក្នុង​លោក​ទេ ប៉ុន្តែ​ Ronaldo បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោម​ពាន​រង្វាន់ Euro 2020 ក្នុង​នាម​ជា​ក្រុម​ការពារ​ជើង​ឯក។

ជា​មួយ​គ្នា​នេះ រូប​គេ​​បាន​ក្លាយ​ជា​កីឡាកររក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​គ្រប់​សម័យ​កាល​​ដែល​បញ្ចូល​គ្នា​ទាំង​ក្នុង​ពាន​ជើង​ឯកពិភព​លោក (World Cup) និង​ជើង​ឯក​ទ្វីប​អឺរ៉ុប (European Championship)៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម