Connect with us

កីឡា

អត្តពលិក​អង់គ្លេស​មួយ​ចំនួន​អត់​ចង់​ចាក់​វ៉ាក់សាំង​មុន​ទៅប្រកួតអូឡាំពិក

បានផុស

នៅ

ប្រធាន​សមាគម​អូឡាំពិក​ចក្រភព​អង់គ្លេស​​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​អត្តពលិក​មួយចំនួន​ឲ្យ​ព្រម​​ទទួល​យក​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩​​ទាំង​ពីរ​ដូស​​​មុន​ពេល​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​​ប្រទេស​ជប៉ុន​មក​ដល់​ខែ​ក្រោយ។

ប្រធាន​សមាគម​អូឡាំពិក​ចក្រភព​អង់គ្លេស (BOA) ​លោក Andy Anson បាន​ឲ្យ​ដឹង​ថា អត្តពលិក​ចក្រ​ភព​អង់គ្លេស​ជាង​៩០​%​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​​មុន​ពេល​កីឡា​អូឡាំពិក​មក​ដល់។

លោក Andy Anson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា ​កីឡាករ កីឡាការិនី​មួយ​ចំនួន​មិន​ចង់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​។

លោក​ថា ៖«យើង​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ធ្វើ​រឿង​​​ត្រឹម​ត្រូវ​។ មនុស្ស​​មាន​សិទ្ធិ​ជ្រើស​រើស ហើយ​យើង​​ត្រូវ​តែ​គោរព​សិទ្ធិ​គេ ប៉ុន្តែ​វា​មិន​ចាំ​បាច់​ដែល​មាន​ប្រយោជន៍​ទេ»។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ The Sports Desk លោក Anson បាន​និយាយ​ថា BOA បាន​កំពុង​រៀប​ចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​​ធំ​មួយ​ដល់​អត្តពលិក​​ទាំង​អស់ ជាង​១០០០​នាក់ ពី​ព្រោះនឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ប្រឈម។

លោក​មាន​ប្រសាសន៍​ថា ៖«មាន​បញ្ហា​លំបាក​ដែល​អត្តពលិក​មួយ​ចំនួន​​​កំពុង​ធ្វើ​ដំណើរ​ពេញ​ទូទាំងទ្វីបនៅ​ឡើយ។ ខ្ញុំ​ប្រាក​ដ​ច្បាស់​ណាស់​ថា ស្ទើរ​គ្រប់​​គ្នា​ហោច​ណាស់​នឹង​ចាក់​១​ដូស។ យើង​នឹងបន្ត​​ព្យាយាមរហូត​ដល់​នាទី​ចុង​ក្រោយ»។​

ទោះ​បី​ជា​ព្រួយ​បារម្ភ​ពី​ព្រឹត្តិការណ៍​កីឡាផ្ទុះ​កូវីដ-១៩ ក៏​ម្ចាស់​ផ្ទះ​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​​រហូត​ដល់​១​ម៉ឺន​នាក់​ចូល​ទស្សនា​ផ្ទាល់​នៅ​ទី​លាន​ប្រកួត។

លោក Anson បាន​និយាយ​ថា ៖«គ្មាន​អ្វី​ធំ​ជាង និង​ល្អជាង​កីឡា​អូឡាំពិក​ទេ​សម្រាប់​សាមគ្គី​ពិភព​លោក​ទាំង​មូល។ មែន​ហើយ វា​នឹង​ពិបាក ខុស​ប្លែក»។

អត្តពលិក​រត់​ប្រណាំង​អង់គ្លេស

«តែ​ខ្ញុំបាន​បញ្ចុះ​បញ្ចូល​ទាំង​ស្រុង​ហើយ​ពី​រឿងត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ។ វា​ទទួល​បាន​ឱកាស​​បញ្ចប់​បំរាម​ទូទាំង​ប្រទេស និង​ពិភព​លោក ហើយ​ក៏​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ»។ លោក​មាន​ប្រសាស៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម