Connect with us

កីឡា

បារាំង​​ហាល​អាវវគ្គ​១៦ក្រុម​​ តារា​ឆ្នើម Mbappé​ ស៊ុត​ប៉េណាល់ទី​អត់ចូល

បានផុស

នៅ

ក្រុមជម្រើសជាតិបារាំងដែលមនុស្សភាគច្រើនរំពឹងឈានដល់វគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប Euro 2020 បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ប៉េណាល់ទីកាត់សេចក្តីជាមួយស្វីសដោយលទ្ធផល ៤-៥។

សមរភូមិលើទីលានបៃតងរវាងជម្រើសជាតិបារាំង និងស្វីសនៅវគ្គ១៦ក្រុមក្រោយយប់មិញនេះពិតជាជក់ចិត្តខ្លាំងណាស់ បន្ទាប់ពីមាន់គកបារាំងនាំមុខ ៣-១ទៅហើយ ប៉ុន្តែស្វីសបានវាយ​បក​តាមស្មើ ៣-៣។

ស្វីស​អបអរ​ជ័យជម្នះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ ស្វីសបានបើកការនាំមុខ ១-០ មុនដោយកីឡាករ Haris Seferovic នៅនាទីទី១៥ ប៉ុន្តែនៅវគ្គទី២ បារាំងរកបាន៣គ្រាប់ដែលជាធ្វើបានសម្រេចដោយ Karim Benzema ២គ្រាប់នៅនាទីទី៥៧ និង៥៩ ហើយតារាឆ្នើម Pual Pogba ១គ្រាប់នៅនាទី៧៥ ខណៈ​ស្វីស​រក​បាន​១​គ្រាប់ទៀត​ដោយSeferovic ដដែល​នៅ​នាទី​៨១។

គ្រូ​បង្វឹក​ស្វីស​រីករាយ

យ៉ាងណា ការប្រកួតស្ទើរតែបញ្ចប់៩០នាទីដោយលទ្ធផល ៣-២ទៅហើយ ប៉ុន្តែការព្យាយាមរបស់ស្វីសពិតជាមិនខកបំណងឡើយ។ នៅ​នាទី៩០ ស្វីស​បាន​តាមស្មើ ៣-៣ ដោយកីឡាករ Mario Gavarnovic។

Sommer សង្គ្រោះ​បាល់​ Mbappe

ចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ៣-៣ និងត្រូវបន្ថែមម៉ោង១៥នាទីពីរដង។ យ៉ាងណា រយៈពេលបន្ថែម៣០នាទីនេះ គ្មានគ្រាប់បាល់កើតឡើងឡើយ ហើយតម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្តីរកអ្នកឈ្នះ។

មិត្ត​រួម​ជាតិ​លួងលោម Mbappe ក្រោយ​ស៊ុត​អត់​ចូល

សម្រាប់ការទាត់ប៉េណាល់ទី ស្វីសស៊ុតបានជោគជ័យទាំង៥គ្រាប់ ខណៈបារាំងស៊ុតបានជោគជ័យតែ៤គ្រាប់ប៉ុណ្ណោះ ដោយសារតារាឆ្នើមវ័យក្មេងរបស់ PSG កីឡាករ Kylian Mbappe ស៊ុតត្រូវបានអ្នកចាំទីស្វីសជួយសង្គ្រោះបាន។

អ្នកចាំទីជម្រើសជាតិស្វីស Yann Sommer បានក្លាយជាវីរបុរសជួយសង្គោះការស៊ុតរបស់ Mbappe ហើយនាំជម្រើសជាតិរបស់ខ្លួនឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ចំណែកមួយគូទៀតយប់មិញក៏ស្វិតស្វាញខ្លាំងដែររវាងជម្រើសជាតិអេស្ប៉ាញ និងក្រូអាស៊ី។ ក្រុមទាំងពីរប្រើពេល​១២០​នាទី​ទើប​រកឃើញអ្នកឈ្នះ។ សម្រាប់៩០នាទីដំបូង ក្រុមទាំងពីរស្មើគ្នា ៣-៣ ប៉ុន្តែក្នុងនាទីបន្ថែម១៥នាទីពីរដង អេស្ប៉ាញរកបាន២គ្រាប់ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ពេល​នេះ​រក​ឃើញ​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ចំនួន​៦​ក្រុម​ហើយ​គឺ

• ដាណឺម៉ាក់
• អ៉ីតាលី
• ឆែក
• បែលហ្ស៊ិក
• អេស្ប៉ាញ
• ស្វីស

អ្នក​ចាំទី​ស្វីស​រត់​អបអរ​ក្រោយ​សង្គ្រោះ​បាល់​ជោគជ័យ

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម