កីឡា
អង់គ្លេស ទម្លាក់អាល្លឺម៉ង់ហើយ ធ្វើបានកំណត់ត្រាមួយទៀត
នៅទីបំផុត ក្រុមតោកំណាចអង់គ្លេស បានទម្លាក់ឥន្ទ្រីដែក អាល្លឺម៉ង់ ចេញពីពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ជ័យជម្នះ ២-០ លើអាល្លឺម៉ង់យប់មិញ ធ្វើឲ្យអង់គ្លេស បង្កើតកំណត់ត្រាមួយ ពោលគឺជាជ័យជម្នះវគ្គចាញ់ធ្លាក់លើកដំបូងដែលអង់គ្លេសធ្វើបានក្នុងរយៈពេលប្រកួត ៩០នាទី ដោយគ្មានការបន្ថែមម៉ោងឬទាត់បាល់ប៉េណាល់ទី ចាប់តាំងពីឆ្នាំ១៩៦៨មក។

ការប្រកួតតង់ទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីរបស់គ្នាបានឡើយ។ ប៉ុន្តែនៅ១៥នាទីចុងក្រោយនៃតង់ទី២ អង់គ្លេស រកបានដល់ទៅ២គ្រាប់ ដោយ Raheem Sterling រកបាននៅនាទីទី៧៥ និង Harry Kane នៅនាទីទី៨៦។

ចំណែកឯការប្រកួតមួយគូទៀត អ៊ុយក្រែន ក៏បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីយកឈ្នះស៊ុយអែត នៅម៉ោងបន្ថែម១៥នាទី២ដង ក្នុងលទ្ធផល ២-១។

វគ្គ៨ក្រុមចុងក្រោយ
ស្វីស vs អេស្ប៉ាញ (ថ្ងៃ២ កក្កដា ម៉ោង ២៣:០០)
ប៊ែលហ្សិក vs អ៊ីតាលី (ថ្ងៃ២ កក្កដា ម៉ោង ០២:០០)
ឆែក vs ដាណឺម៉ាក (ថ្ងៃ៣ កក្កដា ម៉ោង ២៣:០០)
អ៊ុយក្រែន vs អង់គ្លេស (ថ្ងៃ៣ កក្កដា ម៉ោង ០២:០០)

ដោយ៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ