កីឡា
Pacquiao បង្ហើបពេលវេលាពីការសម្រេចចិត្តឈរឈ្មោះប្រធានាធិបតីហើយ
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបង្ហើបពីពេលវេលានៃការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឬយ៉ាងណា បន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte កាលពីថ្ងៃទី៤ ខែមិថុនាបានបង្ហើបឈ្មោះអ្នកដែលនឹងស្នងតំណែងពីលោកក្នុងនោះមានកំពូលអ្នកប្រដាល់ម្នាក់នេះដែរ។
ជើងឯកពិភពលោក៨ស្ថាប័ន និងជាវីរបុរសហ្វីលីពីននឹងត្រូវឡើងសង្វៀននាថ្ងៃទី២១ ខែសីហា ខាងមុខនេះជាមួយជើងខ្លាំងមិនដែលចាញ់របស់អាមេរិកវ័យ៣១ឆ្នាំ Errol Spence នៅទីក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។

ជុំវិញការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីនឆ្នាំ២០២២ ជើងខ្លាំងវ័យ៤២ឆ្នាំ Pacquiao បាននិយាយថា ៖«ខ្ញុំជាអ្នកនយោបាយ។ គ្រប់អ្នកនយោបាយទាំងអស់សុទ្ធតែមានសុបិនកាន់តំណែងខ្ពស់»។
«ខ្ញុំនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្ញុំនៅពេលច្បាស់លាស់មួយ ប្រហែលជាក្រោយការប្រកួត»។
តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេស និងជាវីរបុរសសម្រាប់ជាតិ Manny Pacquiao អាចនឹងទទួលបានជោគជ័យ ប្រសិនបើរូបគេពិតជាឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិឆ្នាំ២០២២ ប៉ុន្តែគេមិនហ៊ានធានាដែរ។
អ្នកនយោបាយល្បីឈ្មោះរវាង Pacquiao និងលោកប្រធានាធិបតី Rodrigo Duterte ត្រូវមានគោលជំហរច្បាស់ជុំវិញជម្លោះសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកាំង និងអំពើពុករលួយអាចនឹងបំផ្លិចបំផ្លាញដល់កេរ្តិ៍ឈ្មោះប្រដាល់បាន។
លោក Duterte ដែលត្រូវបានអនុញ្ញាតឲ្យកាន់តំណែងប្រធានាធិបតីតែមួយអាណត្តិជាគូប្រជែង Pacquiao សម្រាប់ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋហ្វីលីពីន និងអាចឈរឈ្មោះជាអនុប្រធានាធិបតីឆ្នាំ២០២២។
ថ្មីៗនេះ Duterte បានដាក់បន្ទុកឲ្យវីរបុរសប្រដាល់ហ្វីលីពីនលាតត្រដាងការពិតពីអ្វីដែលរូបគេបានរិះគន់រឿងអំពើពុករលួយ។ លោកនឹងនិយាយដដែលៗជាសាធារណៈថា Pacquiao ជាមនុស្សកុហក និងយកនយោបាយលេងសើច ប្រសិនបើមិនលាតត្រដាងពីអ្វីដែលខ្លួនបានរិះគន់នោះ៕
អានអត្ថបទពាក់ព័ន្ធ៖ លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ