កីឡា
ថ្ងៃទី៥ធ្នូ បើកការប្រកួតជើងឯកថ្នាក់ជាតិ កីឡាទោចក្រយាន ប្រចាំឆ្នាំ២០២០
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ នឹងត្រូវចាប់ផ្តើមនាថ្ងៃទី៥ ខែធ្នូខាងមុខ នៅខេត្តសៀមរាប ពោលគឺ មុនមួយថ្ងៃ នៃព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត។
បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរកីឡាទោចក្រយាន និយាយឲ្យដឹងនោះថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អគ្គលេខាធិការរូបនេះអះអាងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការឧបត្ថម្ភរបស់ប្រធានសហព័ន្ធកីឡាទោចក្រយាន និងដៃគូមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ ចំនួន៣០នាក់ និងកីឡាករ កីឡាការិនី តាមបណ្តាក្លឹបនានាទូទាំងប្រទេស៣០០នាក់ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងក្លាលើ ៧ វិញ្ញាសា។ លោកបន្តថា យើងចាប់ផ្តើមពង្រឹងបច្ចេកទេស បទបញ្ជាបច្ចេកទេសឲ្យបានតឹងរឹង ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការប្រកួតឆ្នាំនេះ មិនដូចជាបណ្តាឆ្នាំមុនៗនោះទេ ដោយនឹងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡាការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថា នេះជាការប្រកួតជើងឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូលរួមរបស់កីឡាករ កីឡាការិនីប្រកបដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីលទ្ធភាព នេះបើតាមការឲ្យដឹងបន្ថែមរបស់លោក នូ ចំរើន។
លោក នូ ចំរើន បញ្ជាក់ទៀតថា ការបិទបញ្ជីនៃការទទួលចុះឈ្មោះ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការប្រកួតឆ្នាំនេះ នឹងអនុឡោមតាមគោលការណ៍អន្តរជាតិ ទាំងក្បួនច្បាប់ការប្រកួតបច្ចេកទេស និងមន្ត្រីបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាមួយគ្នានោះ ការចូលរួមប្រកួតនេះ សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្ដៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កីឡាករផ្នែកអាកទីស្ទីក(Artistic) ត្រូវពន្យារពេលទៅហ្វឹកហាត់ នៅប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ