កីឡា
ក្រុមអ្នកវិភាគ ព្យាករណ៍ ប្រទេស មួយនេះឈ្នះជើងឯកអឺរ៉ុបឆ្នាំនេះ
នៅថ្ងៃអង្គារនេះក្រុមបាល់ទាត់ជម្រើសជាតិ គោជល់អេស្ប៉ាញ នឹងត្រូវប្រឈមមុខជាមួយប្រទេសអ៊ីតាលី ខណៈនៅថ្ងៃពុធក្រុមតោកំណាចអង់គ្លេស នឹងជួបប្រទេសដាណឺម៉ាកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យូរ៉ូ ឆ្នាំ ២០២០ ។
ទន្ទឹមនោះ ម៉ាស៊ីនឆ្លាតវៃ Supercomputer បានព្យាករណ៍ថា ប្រទេសអង់គ្លេសនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូ ដែលនឹងធ្វើឡើងនាថ្ងៃទី ១១ ខែកក្កដា នៅឯកីឡដ្ឋាន Wembley នៃទីក្រុងឡុងដ៍ ។
យោងតាមការទស្សន៍ទាយរបស់ក្រុមអ្នកវិភាគ Stats Perform Euros បានឲ្យដឹងថា ក្រុមរបស់លោក Roberto Mancini មានឱកាសឈ្នះជើងឯកអឺរ៉ុបលើកទី ២ របស់ពួកគេចំនួន ៣៩.១ ភាគរយ ខណៈក្រុមតោកំណាចអង់គ្លេស មានឱកាសឈ្នះពានយូរ៉ូ ២៩.២ ភាគរយ ។
ចំណែកគោជល់អេស្ប៉ាញ និងដាណឺម៉ាក មានឱកាសឈ្នះជើងឯកអឺរ៉ុបចំនួន ២៣.១ ភាគរយដូចគ្នា ខណៈការព្យាករណ៍នេះធ្វើឡើងនៅមុនការប្រកួតរវាង អ៊ីតាលី ប៉ះ អេស្ប៉ាញ និងអង់គ្លេស ប៉ះ ដាណឺម៉ាក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
គួរបញ្ជាក់ថា អង់គ្លេស មិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗណាមួយឡើយ ចាប់តាំងពីឈ្នះជើងឯក World Cup តែម្ដងគត់ក្នុងឆ្នាំ ១៩៦៦ ។ ចំណែកនៅព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ ឆ្នាំ ២០២១ នេះ ប្រទេសអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានទម្លាក់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ និងអ៊ុយក្រែន ហើយបច្ចុប្បន្ន អង់គ្លេស ត្រូវបានគេមើលឃើញថាជា ប្រទេសដែលមានភាគរយខ្ពស់ឈ្នះពានអឺរ៉ុបឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់