កីឡា
CAMSOC ជំរុញផែនការហ្វឹកហាត់លក្ខណៈប្រមូលផ្ដុំកម្លាំងរបស់កីឡាករកីឡាការិនីបាញ់ឆ្ពោះទៅរកគោលដៅបង្កើនគុណផលកីឡាកម្រិតខ្ពស់
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAM SOC) សហការជាមួយក្រសួងអប់រំ យុវជននិង កីឡា ជំរុញផែនការហ្វឹកហាត់លក្ខណៈប្រមូលផ្ដុំកម្លាំងរបស់កីឡាករកីឡាការិនី បាញ់ឆ្ពោះទៅរកគោលដៅបង្កើនគុណផលកីឡាកម្រិតខ្ពស់ត្រៀមឆ្ពោះទៅចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគោលដៅត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC បានលើកឡើងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ជាមួយនឹងគណៈកម្មការជំនាញទាំងអស់ ក៏ដូច ជាសហព័ន្ធជាតិ ដែលពាក់ព័ន្ធទៅនឹងការរៀបចំ ជាពិសេសគឺពិនិត្យមើលសេណារីយោ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍជំនាញកម្រិតខ្ពស់របស់កីឡាករ កីឡាការិនីជម្រើសជាតិ នាថ្ងៃទី០៦កក្កដា២០២១តាមប្រព័ន្ធZOOM។

លោកបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា “ធ្វើយ៉ាងណាឱ្យរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលពាក់ព័ន្ធនឹងការរៀបចំកីឡាករ កីឡាការិនីដោយយើងត្រូវធ្វើផែនការហ្វឹកហាត់លក្ខណៈប្រមូលផ្ដុំកម្លាំងរបស់កីឡាករកីឡាការិនីបាញ់ឆ្ពោះទៅរកគោលដៅហ្វឹកហាត់បង្កើនគុណផលកីឡាឱ្យបានកម្រិតខ្ពស់មួយ ដែលអាចធានាឱ្យបាននូវឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣”។
លោកអគ្គលេខាបានបន្ដថា កិច្ចប្រជុំលើកនេះមានសារសំខាន់ទៅលើទិដ្ឋភាពជំនាញ ដែលពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំ យុវជននិងកីឡា។
យើងមានការហ្វឹកហាត់ក្នុងប្រទេស និងក្រៅ ប្រទេស ដែលត្រូវជំរុញបន្ថែមលើការងារហ្វឹក ហាត់នេះ នៅក្នុងឆមាសទីពីរឆ្នាំ២០២១នេះ។ ចំពោះការហ្វឹកហាត់នៅក្រៅប្រទេស គឺហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង ដែលត្រូវបានរដ្ឋា ភិបាលទាំងពីរ កម្ពុជា-ចិន បានឯកភាពក្នុងការផ្តល់ជំនួយឥតសំណងអភិវឌ្ឍន៍កីឡាករកីឡាកា រិនីត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ រួចរាល់ហើយ។ នេះបើតាមលោកអគ្គលេខាធិការឲ្យដឹង។

ទន្ទឹមនេះ ផែនការហ្វឹកហាត់នៅចិនចំនួន ១២ប្រភេទកីឡា ដែលមានកីឡាករ កីឡាការិនីជម្រើសជាតិសរុបចំនួន១៣៥នាក់ ដោយបច្ចុប្បន្នភាគីចិនកំពុងរៀបចំកន្លែងហ្វឹកហាត់ ការស្នាក់ នៅហូបចុក ក៏ដូចជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ លោកវ៉ាត់ ចំរើនបានបញ្ជាក់បន្ថែមថា «អ្វីដែលសំខាន់ពេល នេះ ជាពេលវេលានៃការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែខ្លីទៅៗហើយ ដូច្នេះ CAMSOC កំពុងបន្តជំរុញការហ្វឹកហាត់គុណផលកីឡាកម្រិតខ្ពស់ឱ្យកាន់ តែម៉ត់ចត់ ដើម្បីធានាឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រកួតប្រជែងមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់នៅប្រទេ សចិន ក៏មានការហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត តាមប្រភេទកីឡានីមួយៗ ដូចជាប្រដាល់ ការ៉ាតេ ប្រណាំងកង់ គុនដាវជាដើម។
ដោយឡែកកីឡាករ កីឡាការិនីចំនួន៣០នាក់ ដែលកំពុងរស់នៅក្រៅប្រទេសដែលមានឈាម ជ័រជាខ្មែរ ក៏កំពុងបង្កើនការហ្វឹកហាត់ដូចគ្នាផងដែរ តាមរយៈការជំរុញលើកទឹកចិត្ត ក៏ដូចជាការត្រួតពិនិត្យតាមដានពីគណៈកម្មការជំនាញនៅ ក្នុងប្រទេស ដែលនេះគឺជាការផ្គុំកម្លាំងគ្នាទាំង អស់»។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហាត់នៅក្នុងស្រុកវិញ គឺទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី រួចរាល់ហើយ ប៉ុន្តែយើងកំពុងរៀបចំការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំតាមប្រភេទកីឡានីមួយៗ នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលយើងរៀបចំវិធានការនានា បានចប់សព្វគ្រប់ ក្នុងការបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ការរៀបចំវិធានការនៃការហ្វឹកហាត់នេះ យើងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា ការហ្វឹកហាត់បិទខ្ទប់នេះអាចថែរក្សាបាននូវសុវត្ថិភាពល្អ ក្នុងការត្រៀមចូលរួមប្រកួតស្វែងរកមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១។ ការហ្វឹកហាត់ក្នុងស្រុកមានប្រមាណ១៥ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការហ្វឹកហាត់ផ្សេងៗទៀតតាមសហព័ន្ធកីឡាជាតិនីមួយៗ ដែលសហព័ន្ធកីឡាជាតិទាំងនោះមានទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាពរួចហើយដែរ៕
ដោយ ៖ វិសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ