Connect with us

កីឡា

នៅចាំទេ! David Beckam និង Van Nisterlrooy ក៏ចាត់ទុក “ប្រាសាទអង្គរវត្ត” ជារបស់ កម្ពុជា ដែរ

បានផុស

នៅ

យោងតាមការបង្ហោះលើបណ្ដាញសង្គម អតីតខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស David Beckam បានសរសេរថា “ថ្ងៃដ៏អស្ចារ្យ ទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ។ ជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ស្រស់ស្អាតបំផុត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតកីឡាករបាល់ទាត់លំដាប់ពិភពលោក David Beckam ក៏ដូចជា Rude Van Nisterlrooy ធ្លាប់បានធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលសំខាន់នោះ ពួកគេទាំងពីរសុទ្ធតែបានទៅទស្សនាប្រាសាទអង្គរវត្ត ហើយបានចាត់ទុកថាជា ប្រាសាទរបស់កម្ពុជាតែមួយគត់ ។

ចំណែកអតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិ មច្ចុរាជពណ៌ទឹកក្រូច Rude Van Nisterlrooy ក៏បានសរសេរបង្ហោះលើបណ្ដាញសង្គមផងដែរថា “ប្រាសាទអង្គរវត្ត ។ ពិតជាត្រឹមត្រូវដូចនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ថាជាប្រាសាទរបស់កម្ពុជាមែន ។ ជាកន្លែងដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ។ ខ្ញុំមានឱកាសស្គាល់វប្បធម៌ និងប្រជាជនដ៏អស្ចារ្យនៃប្រទេសកម្ពុជា ។ ពិតជាកក់ក្ដៅណាស់” ។

ការលើកឡើងរបស់អតីតកីឡាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ទាំងពីររូបនេះ ក៏ពាក់ព័ន្ធទៅនឹងការអះអាងរបស់ភាគីខាងថៃ ដែលថា ប្រទេស​ថៃ​នឹង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​ ២​ឆាប់​ៗ​នេះ នៅ​ឯ​វត្ត​ភូ​ម៉ា​ន​ហ្វា ដ៏​ល្បីល្បាញ​របស់​ថៃ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​កំពូល ​៣ ​រចនា​បទ​ខ្មែរ រួច​មក​ហើយ​នោះ ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ០៧ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា ប្រាសាទ​ដែលថៃកំពុងសាង​សង់ មិនបានចម្លងតាមរចនា​បថប្រាសាទអង្គរវត្តនោះទេ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម