កីឡា
អង់គ្លេស ប្រាប់អ្នកគាំទ្រ អ៊ីតាលី កុំឲ្យមកទស្សនាវគ្គផ្ដាច់ព្រ័ត្របាល់ទាត់យូរ៉ូ
រដ្ឋមន្រ្តីដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បានប្រាប់អ្នកគាំទ្របាល់ទាត់អ៊ីតាលី កុំព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ ២០២០ នៅថ្ងៃអាទិត្យនេះ ។

នៅថ្ងៃអាទិត្យនេះ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស នឹងជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់យូរ៉ូ នៅពហុកីឡដ្ឋាន Wembley នាទីក្រុងឡុងដ៍ ខណៈគេរំពឹងថានឹងអនុញ្ញាតឲ្យមានអ្នកចូលទស្សនាប្រហែល ៦០,០០០ នាក់ ។

ប៉ុន្តែអ្នកគាំទ្រអ៊ីតាលីអាចនឹងមានចំនួនតិចបំផុត ដោយសារច្បាប់ធ្វើដំណើររបស់អង់គ្លេស តម្រូវឲ្យអ្នកធ្វើដំណើរមកពីប្រទេសនោះ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើ លោកនឹងនិយាយអ្វីទៅអ្នកគាំទ្រអ៊ីតាលី ដែលព្យាយាមចូលមកប្រទេសនេះ ដើម្បីទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ លោក Shapps បាននិយាយថា “ទេ! ខ្ញុំមិនឆ្លើយសំណួរដ៏សាមញ្ញនេះនោះទេ” ។

លោកបានប្រាប់វិទ្យុ Times Radio ថា “ប្រសិនបើយើងរកឃើញថា មនុស្សចូលមកទស្សនាបាល់ទាត់ ពួកគេនឹងមិនត្រូវបានអនុញ្ញាតនោះទេ ហើយជើងហោះធម្មតា និងជើងហោះហើរត្រង់ជាច្រើន ត្រូវបានលុបចោលដោយផ្អែកលើមូលដ្ឋានទាំងនោះ” ។

អង់គ្លេស មិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗណាមួយឡើយ ចាប់តាំងពីឈ្នះជើងឯក World Cup តែម្ដងគត់ក្នុងឆ្នាំ ១៩៦៦ ។
ចំណែកនៅព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ ឆ្នាំ ២០២១ នេះ ប្រទេសអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានទម្លាក់ក្រុមដាណឺម៉ាក ក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង ដោយលទ្ធផល ២-១ ខណៈអ៊ីតាលីបានយកឈ្នះអេស្ប៉ាញ ដោយបាល់ប៉េណាល់ទី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ជប់លៀងពេញប្រទេស ខណៈ អង់គ្លេស ចារប្រវត្តិសាស្ត្រដំបូងដល់វគ្គផ្តាច់ព្រ័ត្រ Euro

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?