កីឡា
អាជ្ញាកណ្តាលមានជាងគេបំផុតលើលោក Bjorn Kuipers នឹងកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រយូរ៉ូ រវាងអង់គ្លេស និងអ៊ីតាលី
UEFA បានបញ្ជាក់ថា លោក Bjorn Kuipers ដែលត្រូវបានគេចាត់ទុកថាជា “អាជ្ញាកណ្តាលមានជាងគេបំផុតនៅលើពិភពលោក” នឹងធ្វើការកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ឆ្នាំ ២០២០ រវាងអង់គ្លេស និងអ៊ីតាលី នាថ្ងៃអាទិត្យនេះ ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អង់គ្លេសបានបំបាក់ដាណឺម៉ាក ២-១ ខណៈអ៊ីតាលីបានយកឈ្នះអេស្ប៉ាញ ដោយការកាត់សេចក្ដីទាត់បាល់ពិន័យ ១១ ម៉ែត្រ ។
ចំណែកការប្រកួតផ្ដាច់ព្រ័ត្ររវាងអង់គ្លេស និងអ៊ីតាលី លោកអាជ្ញាកណ្ដាល Bjorn Kuipers នឹងត្រូវបំពេញភារកិច្ចកាត់សេចក្ដីក្នុងការប្រកួតនេះ ហើយនឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ UEFA លើកទី ៧ របស់គាត់ផងដែរ ។

ទន្ទឹមនោះ លោក Bjorn Kuipers នឹងអមដោយអាជ្ញាកណ្ដាលខ្សែបន្ទាត់ ២ រូបទៀត ដែលមានសញ្ជាតិហូឡង់ដូចគ្នាដូចជា លោក Sander van Roekel និងលោក Erwin Zeinstra ខណៈលោក Carlos Del Cerro Grande សញ្ជាតិអេស្ប៉ាញជាមន្រ្តីទីបួន ហើយលោក Bastian Dankert សញ្ជាតិអាល្លឺម៉ង់ ជាអាជ្ញាកណ្តាលជំនួយការវីដេអូ (VAR) ។

បន្ថែមពីនេះ លោក Kuipers ក៏បានធ្វើការកាត់សេចក្ដីការប្រកួតចំនួន ៣ លើករួចមកហើយផងដែរនៅព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ ២០២០ នេះ ពោលក្នុងការប្រកួតវគ្គចែកពូលរវាងដាណឺម៉ាក និងបែលហ្ស៊ិក, អេស្ប៉ាញទល់នឹងស្លូវ៉ាគី ព្រមទាំងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរវាងសាធារណរដ្ឋឆែក និងដាណឺម៉ាក ។
គួរបញ្ជាក់ថា មន្ត្រីអាជ្ញាកណ្ដាលសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេរាយការណ៍ថាមានតម្លៃខ្លួនប្រហែល ១១.៥ លានផោន ក្នុងការកាត់សេចក្ដីបាល់ទាត់យូរ៉ូ ឆ្នាំ ២០១៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ