កីឡា
តើជើងខ្លាំងរូបណាស័ក្ដិសមប៉ះម្ចាស់ខ្សែក្រវាត់ពីរ De Ridder ?
ជើងខ្លាំងហូឡង់ Reinier de Ridder កំពុងក្ដោបខ្សែក្រវាត់ពីរ គឺ ONE Light Heavyweight និង ONE Middleweight។ បុរសមិនដែលចាញ់វ័យ ៣០ ឆ្នាំរូនេះកំពុងសម្លឹងមើលដៃគូប្រកួតថ្មី បន្ទាប់ពីដណ្ដើមបានខ្សែក្រវាត់ពីរខ្សែពីវីរបុរសមីយ៉ាន់ម៉ា Aung La N Sang និង បាននិយាយថា សង្គ្រាមជាមួយតារាមីយ៉ាន់ម៉ាម្នាក់នេះចប់ហើយ។ តើកីឡាកររូបណាស័ក្ដិសមប៉ះ Reinier នាពេលបន្ទាប់។ សូមតាមដានកម្រងសំណួរចម្លើយដូចខាងក្រោម៖
ONE Championship: ឥឡូវនេះ លោក Reinier យ៉ាងណាពេលញគិតទៅដល់ជ័យជម្នះលើកទី២លើកីឡាករ Aung La N Sang នៅ “ONE on TNT IV?”
Reinier de Ridder: ខ្ញុំរីករាយចំពោះលទ្ធផល ហើយក៏កាន់តែសប្បាយចិត្តដែលបានឈ្នះខ្សែក្រវាត់ទី២ បើទោះជាខ្ញុំទទួលបានដំណឹងឲ្យប្រកួតត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ។ ខ្ញុំរីករាយនឹងអាជីព ហើយចង់រកអ្វីដែលជាបញ្ហាប្រឈមថ្មីនាពេលខាងមុខ។
ONE: ប្រកួតលើកទី១ឈ្នះក្នុងទឹកទី១ តែលើកទី២ឈ្នះត្រឹមពិន្ទុ តើលោកមានអ្វីនិយាយពី Aung La N Sang?
RDR: មែនហើយ លើកទី២នេះបានឈ្នះត្រឹមពិន្ទុ តែខ្ញុំរីករាយ។ ខ្ញុំមិនល្អគ្រប់គ្រាន់ដូចអ្វីដែលខ្ញុំធ្លាប់ខ្លាំងពីមុនទេ តែខ្ញុំក៏នៅតែអាចយកឈ្នះ ក្រោយពេលតស៊ូគ្នា៥ទឹក។ ជារួមខ្ញុំសប្បាយចិត្ត។
ONE: សម្លឹងមើលជើងខ្លាំងទម្ងន់ middleweight , Reinier ទំនងជាសមជាមួយ Leandro Ataides សម្រាប់ក្បាច់វ៉ៃពីចម្ងាយ។ លោក Reinier គិតយ៉ាងដូចម្តេចដែរចំពោះរូបគេ?
RDR: ខ្ញុំគិតថា គាត់ជាដៃគូខ្លាំងក្លាម្នាក់សម្រាប់ខ្ញុំ។ ក្បាច់វ៉ៃរបស់គាត់ខ្លាំង ចេញស្នៀតសាហាវ និងគ្រោះថ្នាក់ ហើយខ្ញុំរីករាយបើបានជួបគាត់ម្តងទៀត។ គាត់ជាដៃគូតែម្នាក់គត់ដែលខ្ញុំមិនអាចបញ្ចប់ពាក់កណ្តាលទឹកបាន ដូច្នេះវាពិតជាល្អ បើបានជួបគាត់ម្តងទៀត។ គាត់ជាកីឡាករប្រដាល់ដ៏ខ្លាំងម្នាក់ និង កាយសម្បទាក៏ល្អ។
ONE: ជើងខ្លាំងគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតគឺ Vitaly Bigdash។ តើ Reinier គិតយ៉ាងណាចំពោះតារាម្នាក់នេះ?
RDR: ល្អ ! គាត់ជាកីឡាករល្បីម្នាក់ មិនអីចឹង? គាត់បានដកខ្លួន ហើយខ្ញុំចូលខ្លួនជំនួសពេលឈ្នះខ្សែក្រវាត់ទី២។ តាមពិតទៅ គាត់ធ្លាប់វ៉ៃជាមួយ Aung La ពីរដងរួចមកហើយ។ គាត់មិនសូវសកម្មលើសង្វៀនទេ។ ខ្ញុំគិតថា គាត់មិនទាន់សក្តិសមជាមួយខ្ញុំបំផុតនោះទេ។ តែបើគេរៀបចំឲ្យប្រកួត ខ្ញុំទទួលយកវា។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/DC-1740-1-1024x683.jpg)
ONE: ចុះ Fan Rong? Reinier បានយកឈ្នះពេលប្រកួតនៅ ONE លើកដំបូង តែក្រោយមកគាត់ក៏ប្រកួតឈ្នះ២ដងជាប់គ្នាដែរ?
RDR: បាទ គាត់ប្រកួតចុងក្រោយជាមួយ Yuri Simoes ដែលជាជើងឯក ADCC ម្នាក់។ គាត់ជាកីឡាករពូកែចំបាប់ម្នាក់ក្នុងលោក ហើយគាត់ពិតជាធ្វើឲ្យពិបាកដែរពេលនោះ។ គាត់មានក្បាច់បោកផ្តួលល្អ និងការពារក៏ល្អ។ គាត់មានអ្នកគាំទ្រច្រើន។
ONE: ពីមុន Reinier ធ្លាប់ប្រកាសចង់ជួប Brandon Vera បន្ទាប់ពីប្រកួតចុងក្រោយ ប៉ុន្តែ កីឡាករ Vera បានចាញ់កីឡាករឥណ្ឌា Arjan Bhullar អស់ខ្សែក្រវាត់ពិភពលោក ONE Heavyweight បាត់ហើយ។ តើ Reinier គិតយ៉ាងណាចំពោះកីឡាករទាំងពីរ អាចជាដៃគូបន្ទាប់របស់ខ្លួនទេ?
RDR: អ្នកទាំងពីរអាចជាឱកាសបង្កើតកំណត់ត្រាថ្មីមួយដែរសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាចង់ជួបខ្លាំងណាស់។ ឥឡូវឃើញជើងឯកថ្មី ខ្ញុំចង់ចាប់អារម្មណ៍ម្ចាស់ខ្សែក្រវាត់ថ្មី។
ONE: ជើងឯកពិភពលោកថ្មី Arjan បាននិយាយថា ចង់បានខ្សែក្រវាត់ light heavyweight នេះ។ លោក Reinier រីករាយដាក់ខ្សែក្រវាត់ឲ្យគាត់ដណ្តើមទេ?
RDR: ហេតុអីមិនអាច។ វាមិនមែនជាការប្រកួតព្រោះតែខ្សែក្រវាត់ទេ។ ខ្ញុំគ្រាន់តែដឹងថា ត្រូវធ្វើឲ្យក្លាយជាជើងខ្លាំងម្នាក់ដែលគេគ្រប់គ្នាចង់ជួបនៅលើផែនដី។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Reinier-De-Ridder-Aung-La-N-Sang-1920X1280-ONE-on-TNT-IV-4-1-1024x683.jpg)
ONE: តើ Reinier យល់យ៉ាងណាចំពោះការប៉ះជាមួយអ្នកជំនាញចំបាប់ដូចជា Arjan?
RDR: ខ្ញុំនឹងចាប់គាត់ផ្តួលស្រួលបំផុត។ ជំនាញចំបាប់គឺជារបស់គាត់ ប៉ុន្តែ មើលទៅគាត់មិនខ្លាំងខាងចំបាប់ទេ។ គាត់ល្អ ហើយចំបាប់ជាជំនាញដើមរបស់គាត់ ប៉ុន្តែ មិនឃើញគួរឲ្យគ្រោះថ្នាក់ផង។
បន្ទាប់ពីកាន់ខ្សែក្រវាត់រហូតដល់ពីរខ្សែ ចាំមើលថាតើ Reinier នឹងប៉ះនរណាទៅនាពេលបន្ទាប់ ក្រោយពីការបញ្ចេញទស្សនៈនៅក្នុងចម្លើយខាងលើ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Reinier-De-Ridder-with-the-ONE-Championship-belt-1200X800-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?