កីឡា
លោក វ៉ាត់ ចំរើន អំពាវនាវឲ្យសហព័ន្ធកីឡាជាតិយកការសម្រេចនៃការពន្យារពេលស៊ីហ្គេមនៅវៀតណាមធ្វើជាផែនការហ្វឹកហាត់
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានាយកការសម្រេចនៃការពន្យារពេលស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ យកទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យបានសស្រាក់សស្រាំ ដោយសារការពន្យារពេលស៊ីហ្គេមនៅវៀតណាមនេះគឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតដណ្តើមមេដាយ។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការតំណាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្រោយបញ្ចប់កិច្ចប្រជុំអនឡាញជាមួយគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Gamse)។
លោកអគ្គលេខាធិការបញ្ជាក់ថា ថ្វីដ្បិត តែយើងមានពេលវេលាច្រើនសម្រាប់ការ ចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ពិតមែន ប៉ុន្តែយើងក៏បានបាត់បង់ពេលវេលាច្រើនដែរ ក្នុងការហ្វឹកហាត់ដោយសារ ស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះ លោកអគ្គលេខាធិការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាហ្គេមយុទ្ធសាស្ត្រចុង ក្រោយរបស់កម្ពុជា ក្នុងការសម្រួចគោល ដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣។ ដូច្នេះហើយការពន្យារពេលស៊ីហ្គេម នៅវៀតណាមទៅឆ្នាំ២០២២ គឺជាឱកាសត្រៀមខ្លួនអភិវឌ្ឍគុណផលកីឡារបស់ក្រុមជម្រើសជាតិកម្ពុជាឲ្យបានគត់ មត់ និងកាន់តែល្អប្រសើរបន្ថែមទៀត។
លោក វ៉ាត់ ចំរើន បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី លោក ក៏បានស្នើសុំដល់សមាជិកនៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ សូមឲ្យចូលរួមផ្សព្វផ្សាយ ចូលរួមគាំទ្របន្ថែមទៀត ដល់ស៊ីហ្គេមនៅកម្ពុជា ដែលកម្ពុជានឹងត្រូវបើកយុទ្ធនាការជាតិផ្សព្វផ្សាយពេលឆាប់ៗខាង មុខនេះ។ ប្រទេសទាំងអស់បានឯកភាព ហើយបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានជំហរច្បាស់ លាស់និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ហើយប្រទេសទាំង អស់រង់ចាំជួយជ្រោមជ្រែងការផ្សព្វផ្សាយក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយនេះទាំងអស់គ្នានៅគ្រប់ប្រទេសទាំងអស់ ។ កម្ពុជាយើងមានមោទនភាពដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់។
ដោយឡែក ចំណុចដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅនោះ គឺថាបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍នឹងយកវិធានការទប់ស្កាត់កូវីដ-១៩ ដែលត្រូវបានចែងនៅ ក្នុងអូឡាំពិកអន្តរជាតិ គឺអាស៊ីអាគ្នេយ៍ទាំង មូលនឹងខិតខំរួមគ្នាប្រមែប្រមូលយកវិធាន ការទាំងអស់នោះមកធ្វើជាវិធានការនៃការ ទប់ស្កាត់កូវីដ-១៩ យកមករៀបចំស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ប្រសិនបើជាស្ថានភាពនៅតែមាន។
ទាំងអស់នេះជាគំនិត និងជាយុទ្ធសាស្ត្រចម្បង ដែលប្រទេសទាំងអស់ថាត្រូវតែរួមគ្នាឈរឲ្យរឹងមាំនៅក្នុងការរៀប ចំព្រឹត្តិការណ៍កីឡាឲ្យបាន ទោះបីជាក្នុងដំណាក់កាលកូវីដ នៅសល់ឥទ្ធិពលខ្លះៗក៏ដោយ ប៉ុន្ដែយើងត្រូវតែនាំគ្នារៀបចំ ដើម្បី ឲ្យជីវិតនៃចលនាកីឡាចលនាអូឡាំពិក និងជួយដល់កីឡាករ កីឡាការិនី ដែលខិតខំហ្វឹកហាត់ត្រៀមប្រកួតនេះឲ្យសម្រេចបានដល់គោលដៅរបស់ខ្លួនប្រកបដោយក្តីមោទនផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២០២១ ត្រូវបានពន្យារពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល និងសម្រេចចិត្តយ៉ាងផុលផុស ជាពិសេសគឺបានការឯកភាពគ្នាទាំងស្រុងក្នុងការជួយគ្នាទៅវិញទៅមកជួយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ