Connect with us

កីឡា

អបអរសាទរ​ អ៉ីតាលី​គ្រង​ជើង​ឯក​ EURO 2020 ក្រោយឈ្នះអង់គ្លេស

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៉ីតាលី​បាន​ក្លាយ​ជា​អធិរាជ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ EURO 2020 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្តីដោយ​លទ្ធផល​ ៣-២ បន្ទាប់​ពី​បញ្ចប់​​១២០​នាទី​ស្មើ​គ្នា ១-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​កីឡដ្ឋាន Wembley ក្នុង​ប្រទេស​អង់គ្លេស​ចំពោះមុខ​អ្នក​គាំទ្រ​ប្រមាណ​៦​ម៉ឺន​នាក់ ការ​ប្រកួត​បើក​ឆាក​ភ្លាម​មិន​បាន​២​នាទី​ផង អង់គ្លេស​បាន​បំប៉ោង​សំណាញ់​ទី​របស់​អ៉ីតាលីនាំ​មុខ​ ១-០ ស៊ុត​បញ្ចូល​ទី​​ដោយ​ខ្សែ​បម្រើ​ការពារ Luke Shaw។ គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង។

បន្ទាប់​មក​អ៉ីតាលី​បាន​ព្យាយាម​ដាក់​សម្ពាធ និង​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្សែ​ការពារ​អង់គ្លេស​រឹង​មាំ​ដែល​៤៥នាទី​ដំបូង អ៉ីតាលី​មិន​អាច​ទម្លាយ​សំណាញ់​ទី​​របស់​អង់គ្លេស​បាន​ឡើយ។

Luke Shaw ស៊ុត​គ្រាប់​បាល់​នាំ​មុខ

ចូល​វគ្គ​ទី​២ អ៉ីតាលី​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ខ្លាំង​ដដែល​ហើយ​ទី​បំផុត​បាន​ស្មើ ១-១ ដែល​ជា​គុណ​សម្បត្តិ​របស់​ខ្សែ​ការពារ​លេខ​១៩ Bonucci នៅ​នាទី​៦៧ ដើម្បីបិទ​មាត់​សំឡេង​ស្រែក​ហ៊ោ​របស់​អ្នក​គាំទ្រ​អង់គ្លេស និង​បង្កើន​ក្តី​សង្ឃឹម​ឡើង​វិញ។

Bunicci ស៊ុតតាម​ស្មើ​

ក្រោយ​ពេល​តាម​ស្មើ អ៉ីតាលី​ហាក់​មិន​សូវ​សម្រុក​ខ្លាំង​ប៉ុន្មាន​ឡើយ​ដោយ​លេង​តាម​បច្ចេកទេស ប៉ុន្តែ​នៅ​តែ​អាច​គ្រប់​គ្រង​បាល់​បាន​ច្រើន​ជាង​អង់គ្លេស​ដែល​ព្យាយាម​ការពារ​ច្រើន។

Rashford ស៊ុតប៉េណាល់ទី​អត់​ចូល

លទ្ធផល ១-១​រក្សា​រហូត​ចប់​៩០​នាទី ដូច្នេះ​ត្រូវ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ។ ទី​បំផុត​​ការ​ប្រកួតត្រូវ​បញ្ចប់​ដោយ​ប៉េណាល់​ទី​ដើម្បី​រក​អ្នក​ឈ្នះ។

អ្នក​ចាំ​ទី​អង់គ្លេស​សង្គ្រោះ​បាល់​បាន

សម្រាប់​ការ​ស៊ុត​ប៉េណាល់​ទី​៥​គ្រាប់​ដូចគ្នា​ អ្នក​ចាំ​ទី​របស់​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូចគ្នា។ សរុប​ទៅ​អង់គ្លេស​ស៊ុត​បាន​សម្រេច​តែ​២​គ្រាប់​ប៉ុណ្ណោះ និងស៊ុត​អត់​ចូល​៣​គ្រាប់ ខណៈ​អ៉ីតាលី​ស៊ុត​ចូល​៣​គ្រាប់ និង​ស៊ុត​មិន​ចូល​២​គ្រាប់៕

នេះ​ជា​​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​សម្រាប់​អ៉ីតាលី​គ្រង​ជើង​ឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​លើក​ទី១​ឈ្នះ​នៅ​ឆ្នាំ​​១៩៦៨។ អ្វី​ដែល​អស្ចារ្យ​ទៀត​នោះ ក្រោម​ការ​ដឹក​នាំរបស់​លោក​គ្រូ Roberto Mancini ក្រុម​ជម្រើស​ជាតិ​អ៉ីតាលី​មិន​ទាន់​បរាជ័យ​ម្តង​ណា​ឡើយ​ក្នុង​ចំណោម​៣៤​​ចុង​ក្រោយ​នេះ។

ចំណែក​អង់គ្លេស​វិញ​នេះជា​លើក​ដំបូង​ដែល​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ដ៏​ធំ​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០​មក៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម