កីឡា
កីឡាករ៣រូប ឈ្នះពានធំៗ ក្នុងព្រឹត្តិការណ៍ យូរ៉ូ
អ្នកចាំទីក្រុមអាហ្ស៊ូរីអ៊ីតាលី Gianluigi Donnarumma ត្រូវបាន Uefa ជ្រើសរើសជា កីឡាករល្អបំផុត ប្រចាំព្រឹត្តិការណ៍ Euro 2020។
អ្នកចាំទីវ័យ ២២ ឆ្នាំរូបនេះ បានជួយសង្គ្រោះបាល់ប៉េណាល់ទី២គ្រាប់ ក្នុងការប្រកួតអ៊ីតាលី យកឈ្នះតោកំណាចអង់គ្លេស នៅពហុកីឡដ្ឋាន Wembley ដោយជួយប្រទេស ឲ្យគ្រងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៨មក។
Donnarumma បានសង្គ្រោះបាល់របស់ Jadon Sancho និង Bukayo Saka ហើយបានក្លាយជាអ្នកចាំទីទី២ ដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពី Peter Schmeichel របស់ដាណឺម៉ាក ធ្វើបានក្នុងឆ្នាំ ១៩៩២។
ចំណែកខ្សែបម្រើក្រុមគោជល់អេស្ប៉ាញ Pedri បានជាប់ឈ្មោះជា កីឡាករវ័យក្មេង លេងល្អជាងគេបំផុតប្រចាំ Tournament។
រីឯ Cristiano Ronaldo ឈ្នះពានកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ ដោយរកបាន៥គ្រាប់។ ខ្សែប្រយុទ្ធរបស់សាធារណៈរដ្ឋឆែក Patrik Schick ក៏រកបាន ៥គ្រាប់ដូចគ្នាដែរប៉ុន្តែ Ronaldo របស់ព័រទុយហ្គាល់ លើសគ្រាប់បាល់បញ្ជូន បាន១គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អបអរសាទរ អ៉ីតាលី គ្រង ជើង ឯក EURO 2020 ក្រោយឈ្នះអង់គ្លេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ