កីឡា
ចាន់ រតនា ឆ្លើយតបនឹងការប្រកាសចង់ជួបរបស់ Eko Roni ដោយទំនុកចិត្ត
អ្នកគាំទ្របានដឹងហើយថា អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra កាលពីសប្តាហ៍មុនបានប្រកាសចង់ជួបអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅលើឆាកប្រដាល់ពិភពលោក ONE Championship។
ការប្រកាសចង់ជួបរបស់កីឡាករឥណ្ឌូណេស៊ីរូបនេះបង្កប់ឆន្ទៈពីរយ៉ាង។ ទី១ រូបគេចង់សាកសមត្ថភាពឲ្យដឹងសខ្មៅដើម្បីក្លាយជាកីឡាករឥណ្ឌូណេស៊ីទី១អាចយកឈ្នះអ្នកលេងគុនចម្រុះកម្ពុជារូបនេះបាន និងទី២រូបគេចង់សងសឹកឲ្យកីឡាករឥណ្ឌូណេស៊ី២នាក់ដែលចាញ់ ចាន់ រតនា កន្លងមក។

ពេលនេះ ចាន់ រតនា ទូតសុច្ឆន្ទៈរបស់ Cellcard បានឆ្លើយតបហើយដោយមានកម្លាំងចិត្ត និងជឿជាក់ថែមទៀតផង ប្រសិនបើ ONE ពិតជារៀបចំឲ្យជួបគ្នាលើសង្វៀនដូចការចង់បានរបស់កីឡាករឥណ្ឌូណេស៊ីមែន។ រតនា បានប្រាប់ការងារ ONE ប្រចាំស្រុកខ្មែរថា ៖«ខ្ញុំរីករាយជួប Eko Roni។ ខ្ញុំគិតថា គាត់ចង់សងសឹកឲ្យមិត្តរួមជាតិ។ សមត្ថភាពរបស់គាត់មិនចាញ់កីឡាករឥណ្ឌូណេស៊ីពីរនាក់គឺ Agustian និង Abrou Fernandes ដែលបានឈ្នះទេ»។ អ្វីដែលអ្នកលេងគុនចម្រុះរូបនេះចង់បានខ្លាំងសម្រាប់ជំនួបជាមួយ Roni គឺរក្សាកំណត់ត្រារបស់ខ្លួន។ ចាន់ រតនា បញ្ជាក់ថា ៖«សម្រាប់ការប្រកួតនេះ ខ្ញុំចង់បំផុតគឺរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្ញុំទល់នឹងកីឡាករឥណ្ឌូណេស៊ី»។

Eko Roni ជាកីឡាករម្នាក់ដែលមានបទពិសោធច្រើននៅសង្វៀនអន្តរជាតិក្នុងចំណោម៥ប្រកួតគឺឈ្នះ៤ និងចាញ់១ ក្នុងនោះឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ក្នុងទឹកទី១។ និយាយពីសមត្ថភាពរបស់កីឡាកររូបនេះគឺជំនាញក្រោមល្អជាងវ៉ៃឈរ។
រតនា ឲ្យដឹងថា ៖«គាត់ល្អក្បាច់ក្រោម។ ពេលមើលវីដេអូវ៉ៃចាស់ៗរបស់គាត់ ខ្ញុំឃើញគាត់ល្អក្បាច់ក្រោម។ ខ្ញុំត្រៀមខ្លួនទប់ទល់ជំនាញក្រោមរបស់គាត់»។ ផ្អែកតាមបទពិសោធដែលធ្លាប់ទទួលបានជ័យជម្នះបានផ្តល់ឲ្យតារាគុនចម្រុះកម្ពុជារូបនេះមានទំនុកចិត្ត។ រតនា ប្រាប់ថា ៖«កន្លងមក ខ្ញុំតែងតែឈ្នះដៃគូដែលមានជំនាញក្រោមខ្លាំងៗ ដូច្នេះលើកនេះខ្ញុំជឿជាក់លើខ្លួនឯង»។ «និយាយពីក្បាច់វ៉ៃឈរ ខ្ញុំមិនអាចមើលស្រាលគាត់បានទេ ពីព្រោះមិនទាន់សិក្សាពីគាត់ច្បាស់នៅឡើយ។ ខ្ញុំនឹងផ្តោតលើកម្លាំងស៊ុហ្វ និងក្បាច់ការពារកុំឲ្យគាត់បោកផ្តួល។ បើខ្ញុំអាចទប់ទល់ជំនាញក្រោមគាត់បាន ខ្ញុំក្រោកឈរ ហើយចេញអាវុធគុនខ្មែរ»។

ពេលសួរថា តើ រតនា មានសង្ឃឹមឈ្នះ Eko ទេ? កីឡាករកម្ពុជាអាយុ៣៥ឆ្នាំបានឆ្លើយទាំងជឿជាក់ថា ៖«ខ្ញុំអាច តែមិនច្បាស់ថាដោយពិន្ទុ ឬសន្លប់ទេ។ យ៉ាងណា ខ្ញុំគិតថា យើងទាំងពីរមិនចប់៣ទឹកទេ»។ អ្វីដែលកាន់តែមានទំនុកចិត្តសម្រាប់កីឡាករកម្ពុជារូបនេះគឺរូបគេមិនដែលចាញ់កីឡាករឥណ្ឌូណេស៊ីឡើយ ដូច្នេះលើកនេះកាន់តែមានទំនុកចិត្តយកឈ្នះកីឡាករឥណ្ឌូណេស៊ីទី៣បាន៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ