កីឡា
ជើងខ្លាំងចិន២នាក់នេះទេ ដែល ចាន់ រតនា ចង់ជួបប្រកួតបំផុត
ថ្មីៗកន្លងទៅនេះ អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra បានប្រកាសចង់ជួបអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅលើឆាកប្រដាល់ពិភពលោក ONE Championship។
ការប្រកាសចង់ជួបរបស់កីឡាករឥណ្ឌូណេស៊ីរូបនេះគឺមានគោលដៅសំខាន់ពីរយ៉ាង។ ទី១ រូបគេចង់សាកសមត្ថភាពឲ្យដឹងសខ្មៅដើម្បីក្លាយជាកីឡាករឥណ្ឌូណេស៊ីទី១អាចយកឈ្នះអ្នកលេងគុនចម្រុះកម្ពុជារូបនេះបាន និងទី២រូបគេចង់សងសឹកឲ្យកីឡាករឥណ្ឌូណេស៊ី២នាក់ដែលចាញ់ ចាន់ រតនា កន្លងមក។
ជាការឆ្លើយតប អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា អាយុ៣៥ឆ្នាំ ស្វាគមន៍ជានិច្ច ប្រសិនបើស្ថាប័ន ONE Championship រៀបចំឲ្យជួបបំពេញតាមការចង់បានរបស់ Roni។ ទូតសុច្ឆន្ទៈរបស់ Cellcard រឹតតែមានទំនុកចិត្ត បើបានជួបកីឡាករឥណ្ឌូណេស៊ីទី៣ ពីព្រោះជួបអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីពីរនាក់កន្លងមកគឺយកឈ្នះទឹកទី២ទាំងពីរ។

ដៃគូដែល ចាន់ រតនា ចង់ជួបបំផុតនោះគឺមិនមែនកីឡាករឥណ្ឌូណេស៊ីទេ។ អ្នកដែលកីឡាករគុនចម្រុះកម្ពុជាចង់ជួបបំផុតរគឺកីឡាករមកពីប្រទេសចិនពីរនាក់ដែលរូបគេបានចាញ់ទាំងមិនអស់ចិត្ត។ ម្ចាស់ក្លិបសិល្បៈបាននិយាយថា ៖«ខ្ញុំចិញ្ចឹមចិត្តចង់ប្រកួតជាមួយកីឡាករចិនពីរនាក់ជាយូរមកហើយ។ គឺកីឡាករ Haobin Ma និង Wei Xie ពីព្រោះខ្ញុំចាញ់ពួកគេមិនអស់ចិត្តសោះ»។ រតនាបន្តថា ៖«កាលពីឆ្នាំ២០១៦ នៅម៉ាកាវ ខ្ញុំចាញ់ពិន្ទុ Haobin តែពេលនោះខ្ញុំចាញ់ទាំងមិនអស់ចិត្ត ព្រោះខ្ញុំធ្វើបានល្អដែរ។ ម្យ៉ាងទៀត ខ្ញុំកាលណោះ សមត្ថភាពមិនសូវឈានដល់កម្រិតដូចឥឡូវទេ»។«បើនិយាយពី Wei Xie រឹតតែមិនសោកស្តាយខ្លាំង។ ខ្ញុំមានប្រៀបហើយពីរទឹកដំបូង តែទឹក៣ ខ្ញុំធ្វេសប្រហែសតែបន្តិច អ្វីៗប្រែប្រួលទាំងស្រុង»។


ទោះបីជាយ៉ាងណា សម្រាប់កីឡាករឥណ្ឌូណេស៊ី ក៏ ចាន់ រតនា ពេញចិត្តទទួលយកការប្រកួត ពីព្រោះរូបគេក៏មិនចង់ឃ្លាតពីសង្វៀនយូរពេកទេ។ ជាពិសេសរូបគេចង់បន្តស្វែងរកជ័យជម្នះលើកីឡាករឥណ្ឌូណេស៊ីទី៣ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់។ មិនខុសពី Eko Roni Saputra ប៉ុន្មានឡើយ ចាន់ រតនា ក៏ចង់សងសឹកឲ្យមិត្តរួមជាតិគឺ ខុន ស៊ីចាន់ ដែលបានចាញ់ Eko Roni ក្នុងទឹកទី១ផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ