កីឡា
កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បន្តចូលរួមការប្រកួតដ៏ធំដែលមានប្រាក់រង្វាន់១០ម៉ឺនដុល្លារ នៅកូរ៉េខាងត្បូង
កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បន្ទាប់ពីដណ្ដើមបានជើងឯកពានរង្វាន់កម្រិតពិភព លោក Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនាកន្លងទៅនោះ ពេលនេះលោកស្រីបានបន្តចូលរួមការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯក PBA Team League 2021-2022 ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយទៀត នៅប្រទេសកូរ៉េខាងត្បូង ដែលការប្រកួតគ្រោងធ្វើឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី៦ខែកក្កដារហូតដល់ដំណាច់ខែនេះ ដើម្បីចម្រាញ់រកក្រុមជើងឯក។

លោកស្រី ស្រួង ភាវី បានឱ្យដឹងថា ការ ប្រកួតពានរង្វាន់ PBA Team League 2021-2022 គឺជាការប្រកួតជាក្រុម ដែលមានកម្រិតប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតBlue One Resort LPBA Championship កាលពីពេលថ្មីៗ ដែលជាការប្រកួតលក្ខណៈឯកត្តជន។ អ្វីដែលពិសេសសម្រាប់ការប្រកួតជាក្រុមនេះ គឺថាក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០ម៉ឺនដុល្លារឯណោះ។

លោកស្រី ស្រួង ភាវី បន្ដថា ព្រឹត្តិការណ៍នេះ មានក្រុមខ្លាំងៗ តំណាងក្រុមហ៊ុនយក្សនៅកូរ៉េចំនួន៨ចូល រួម ដែលចម្រាញ់សុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ពិភពលោក មកប្រកួត ជាក់ស្ដែងលោកស្រីលេងឱ្យក្រុមហ៊ុន Blue OneResort ជាមួយមិត្តរួមក្រុម ៥នាក់ទៀត ដែលមានជនជាតិអេស្ប៉ាញម្នាក់ និងកូរ៉េ ៤ នាក់។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលលោកស្រី ស្រួង ភាវី បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដ្បិតរយៈពេលជាង ១០ឆ្នាំកន្លងមក ដែលលោកស្រីទៅរស់នៅ និងប្រកបអាជីពកីឡាស្នូកឃ័រនៅទីនោះ៕
ដោយ ៖ វិសិទ្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល