កីឡា
ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជាលើកទី៣ អបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ៧មករា
ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជា លើកទី៣ អបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មិត្តភាពអបអរ សាទរខួប១០ នៃក្លឹបកីឡាបាល់ទាត់កម្ពុជា- អាស៊ាន កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិ។

លោក អ៊ុក សំណាង អនុប្រធានក្លឹបកីឡា បាល់ទាត់កម្ពុជា-អាស៊ាន បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់វ័យចំណាស់កម្ពុជានេះ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១៥ និងបានរៀបចំចំនួន២ លើករួចមកហើយ ដោយមានការចង្អុលបង្ហាញពី លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាស្ថាបនិកក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន។

លោកបានបន្តថា ការប្រកួតនេះ ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡា នៅកម្ពុជា ក៏ដូចជាកៀរគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជនឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសា មគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេដង ព្រោះកីឡាជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខ ភាព មិត្តភាព សាមគ្គីភាព និងសន្តិភាព” ក្រោម ម្លប់សន្តិភាពពិតប្រាកដ ក្នុងសម័យតេជោ។ មានន័យថា កម្មវិធីនេះខកខានរៀបចំអស់រយៈពេល ៥ឆ្នាំមកហើយ តែដោយឡែកក្នុងពេលនេះ ដោយមានភ័ព្វសំណាងទទួលបានការគាំទ្រដ៏លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មានឪកាសរៀបចំជាកម្ម វិធីប្រកួតមិត្តភាពពានរង្វាន់វ័យចំណាស់កម្ពុជាឡើងវិញ ជាលើកទី៣ និងរៀបចំជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឱកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្ភភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពីបុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ។


សម្រាប់ការប្រកួតខាងលើនេះ មានក្លឹបចំនួន ៨គឺក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លឹបកីឡា បាល់ទាត់មេធាវីទីប្រឹក្សា ក្លឹបកីឡាបាល់ទាត់គ្រូវិទ្យាល័យស៊ីសុវត្ថិ ក្លឹបកីឡាបាល់ទាត់វ័យចំណាស់ដើម្បីសុខភាព និងក្លឹបកីឡាបាល់ទាត់ឥន្ទ្រីវ័យចំណាស់ ក្លឹបកីឡាបាល់ទាត់ទីស្តីការអ.យ.ក ក្លឹបកីឡាបាល់ទាត់ អ.យ.ក ខេត្ត និងក្លឹបកីឡា បាល់ទាត់វ័យចំណាស់នគរបាល ខណ្ឌមានជ័យ។

លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើតក្លឹបកីឡាបាល់ទាត់កម្ពុជា- អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរចំពោះកីឡាករទាំងអស់ចូលរួមក្នុងក្លឹបបាល់ទាត់នេះ។ ការបង្កើតមានគោលដៅពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំ ចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ