Connect with us

កីឡា

អបអរសាទរ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ ឆ្នាំ​២០២១ យល់ព្រម​បញ្ចូល​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​របស់​កម្ពុជា

បានផុស

នៅ

ប្រភេទ​កីឡា​សក្ដានុពល​របស់​ក​ម្ពុ​ជា គឺ​កីឡា​ជឺ​ជី​តស៊ូ ដែល​កម្ពុជា​ស្នើសុំ​ដាក់​បញ្ជូន​ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​វៀតណាម កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២ ០ ពេលនេះ​គេ​សម្រេច​ដាក់​បញ្ជូន​ប្រភេទ​កីឡា​នេះ​ហើយ​។

លោក ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ ការ​ជាតិ​អូឡាំពិក​ម្ពុ​ជា​(NOCC) បានលើកឡើង​បែបនេះ បន្ទាប់ពី​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​ជា មួយ​ក្រុម​ប្រឹក្សា​កីឡា​ស៊ី​ហ្គេម ឬ ហៅថា សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ រយៈ ពេល​ពីរ​ថ្ងៃ (១៩-២០ វិច្ឆិកា​) តាម​វីដេអូ Conferance​ ដែល​មាន​តំណាង​នៃ​បណ្តា​ប្រទេស​សរុប​ទាំង​១១​នៃ​សមាជិក​ស៊ី​ហ្គេម​ចូលរួម ប្រជុំ​ស្តីពី​ការ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ ​NOCC បាន​មាន​ប្រ សាសន៍​ថា កម្ពុជា​យើង​មាន​មោទកភាព​ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការ​តវ៉ា​របស់​ខ្លួន​បាន​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​លើ​សំណូមពរ​នៃ​កា​រប​ញ្ជូ​ល​ប្រភេទ​កីឡា​ខ្លះ​មិន​ទាន់​បាន​នៅ​ឡើ យ​។ ប្រភេទ​កីឡា​សក្ដានុពល​របស់​ក​ម្ពុ​ជា គឺ​កីឡា​ជឺ​ជី​តស៊ូ ដែល​កម្ពុជា​ស្នើសុំ​ដាក់​ប​ញ្ជូល​ក្នុង​ស៊ី​ហ្គេម​២០២១​នៅ​វៀតណាម កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២០ ពេលនេះ​គេ​សម្រេច​ដាក់​ប​ញ្ជូល​ប្រភេទ​កីឡា​នេះ​ហើយ ខណៈ​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា ដូច​ជា សូ​ហ្វ​តេ​ន្នី​ស ម៉ូតូ​ទឹក មិនទាន់​អនុម័ត​នៅឡើយ។ លោក​បញ្ជាក់​ថា ទោះ​យ៉ាង​នេះ​ក្តី ឃើញ​ថា​ប្រភេទ​កីឡា​សក្ដានុពល​ខ្លាំង​ភាគច្រើន​របស់​កម្ពុជា ត្រូវ​បាន​ដាក់​ប​ញ្ជូល​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២១​រួច ហើយ ដូចជា​វ៉ូ​វី​ណា​ម ប៉េតង់ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ម្ចាស់ផ្ទះ​វៀតណាម មិន​ដាក់​ទាំង​អស់​នៃ​វិញ្ញាសា​តាម​អន្តរជាតិ​នោះ​ទេ ដែល​កម្ពុជា​បាន​តវ៉ា​ផង និង​ស្នើសុំ​ផង ដោយ​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​នៃ​វិញ្ញាសា​ប្រកួត​ឲ្យ​បាន​ច្រើន​នៃ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម និង​ប៉េតង់ ស្រប​ទៅ​តាម​និយាម​បច្ចេកទេស ឬ​ស្តង់ដារ​បទបញ្ជា​ការប្រកួត​អន្តរជាតិ​។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣១ ឆ្នាំ​២០២១ ដែល​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​នោះ គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា ឆ្នាំ​២០២១ ដល់ ថ្ងៃទី​២ ខែ ធ្នូ ឆ្នាំ ២០២១​។ សូម​បញ្ជាក់​ថា ប្រភេទ​កីឡា​សក្ដានុពល​របស់​ក​ម្ពុជា​កីឡា​ជឺ​ជី​តស៊ូ កាលពី​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ក្នុងប្រទេស​ហ្វីលីពីន កម្ពុជា​ឈ្នះ​មេដាយមាស​១ គឺ​កីឡាការិនី ខាន់ ចេ​សា​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​បាល់ទាត់​មិត្តភាព​ ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​លើក​ទី​៣ អបអរសាទរ​ខួប​លើក​ទី​៤២​ ទិវា​ជ័យជម្នះ​៧​មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម