កីឡា
ប្រតិភូនិងអត្តពលិកកម្ពុជា នឹងចេញទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ
ប្រតិភូគ្រូបង្វឹកនិងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា នឹងត្រូវចាកចេញពីមាតុភូមិទៅចូល រួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅ ប្រទេសជប៉ុន នាថ្ងៃទី២០ខែកក្កដាដើមសប្ដាហ៍ក្រោយនេះហើយ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជានាយបេសកកម្ម។
លោក ញាណ សុខវិសាល នាយរងបេសកកម្មដឹកនាំក្រុមជម្រើសជាតិទៅចូលរួមប្រកួតនៅប្រ ទេសជប៉ុន បានដឹងឱ្យថា ប្រតិភូកម្ពុជា ដែលត្រូវបំពេញ បេសកកម្មខាងលើ នឹងដឹកនាំដោយលោក វ៉ាត់ ចំរើន នាយបេកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក ។ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាមាន ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និង កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល ៥០ ម៉ែត្រសេរី ដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។
លោកបានបញ្ជាក់ថា ប្រតិភូនិងអត្តពលិកកម្ពុជា ត្រូវចេញដំណើរទៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ប៉ុន្ដែកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ត្រូវរង់ចាំដល់ថ្ងៃទី០១ ខែ សីហាដូចគ្នាហើយក្រោយចប់ការប្រកួតប្រតិភូនិងអត្តពលិកកម្ពុជា គ្រោងត្រឡប់មកមាតុភូមិវិញភ្លាមៗ ដោ យមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះកត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។
សូមបញ្ជាក់ថា កម្ពុជាបានទទួលសិទ្ធិអនុគ្រោះ(wild Card) ក្នុងការបញ្ជូនអត្តពលិក ២ប្រភេទកីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្មចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានលើកពេលពីឆ្នាំមុន មករៀបចំឆ្នាំនេះ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១៕
ដោយ ៖ វិសិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ