Connect with us

កីឡា

កីឡាករ​លើក​ទម្ងន់​អ៊ូហ្គង់ដាម្នាក់​​បាត់ខ្លួន​នៅជប៉ុន

បានផុស

នៅ

មន្ត្រី​នៅ​ទី​ក្រុង Izumisano បាន​ប្រកាស​ពី​ការ​បាត់​ខ្លួន​របស់​សមាជិក​ក្រុម​កីឡា​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ពី​កន្លែង​ហ្វឹកហាត់​មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​មក​ដល់​នា​ពេល​ដ៏ខ្លី​ខាង​មុខ។

ការ​ធ្វើ​តេស្ត​កូវីដ-១៩​ត្រូវ​បាន​គ្រោង​ធ្វើ​លើ​កីឡាករ​លើក​ទម្ងន់ Julius Ssekitoleko នៅ​សណ្ឋាគារ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ក្នុង​ទី​ក្រុង Izumisano ដែល​មាន​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​តូក្យូ។ យោង​​តាម​សារព័ត៌មាន​ Yahoo របស់​ជប៉ុន មន្ត្រី​ដែល​គ្រោង​នឹង​ធ្វើ​តេស្ត​មិន​អាច​ទាក់​ទង ឬ​រក​ឃើញ​កីឡាករ Ssekitoleko ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​គាត់​ស្នាក់​នៅ​​ឡើយ។

កីឡាករ Julius Ssekitolek
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាម​ៗ​នោះ សមាជិក​មិត្ត​រួម​ជាតិ​របស់​ Ssekitoleko បាន​រាយការណ៍បញ្ជាក់​​ពីការ​បាត់​ខ្លួន ហើយ​ប៉ូលិស​ក៏​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​។

សេចក្តី​ប្រកាស​របស់​ទី​ក្រុង Izumisano បាន​និយាយ​ថា ៖«សមាជិក​ម្នាក់​របស់​គណប្រតិភូ​ជម្រើស​ជាតិ​អ៊ូហ្គង់ដាបាន​កំពុង​បាត់​ខ្លួន និង​មិន​អាច​ទាក់ទង​បាន​ទេ។ ទី​ក្រុង​កំពុង​ប្រឹង​ប្រែង​ដើម្បី​ស្វែង​រក។ យើង​បាន​រាយការណ៍​ទៅ​ប៉ូលិស​ពី​ករណី​នេះ»។

តាម​ដំណឹង​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​មន្ត្រី​របស់​ទី​ក្រុង​បាន​រក​ឃើញ​លិខិត​បន្សល់​ទុក​មួយ​ច្បាប់​របស់​កីឡាករ Ssekitoleko បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​រស់​នៅ​ប្រទេស​ជប៉ុន ពី​ព្រោះ​ជីវិត​ខ្ញុំ​នៅ​អ៊ូហ្គង់ដា​វេទនា​ណាស់»។

យោង​តាម​ទី​ភ្នាក់​សារព័ត៌មាន France-Presse បាន​ផ្សាយ​ថា កីឡាករ Ssekitoleko ត្រូវ​បាន​គេ​ជឿបាន​ជិះ​រថភ្លើង​ពី Kumatori Station មុន​ពេល​ផ្លាស់​ប្តូរ​ទៅ Shinkansen។ បន្ទាប់​មក​រូប​គេ​ត្រូវ​បាន​គេ​ជឿ​ថា​ចាក​ចេញ​ពី​កន្លែង​ហ្វឹក​ហាត់​នៅ Nagoya។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​បញ្ជាក់​ថា ខ្លួន​បាន​ទាក់ទង​​​គណៈកម្មាធិការ​អូឡាំពិក​អ៊ូហ្គង់ដា​ដើម្បីព័ត៌មាន​លំអិត។

​ក្រុម​កីឡា​ជម្រើស​ជាតិ​អ៊ូហ្គង់ដា

កីឡាករ Ssekitoleko ជា​សមាជិកម្នាក់​ក្នុង​ចំណោម​​គណៈ​ប្រតិភូ​អ៊ូហ្គង់ដា​៩​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​មុន ហើយ​ក្នុង​នោះ​មាន​ពីរ​នាក់​ត្រូវ​បាន​តេស្ត​រក​ឃើញ​ឆ្លង​កូវីដ-១៩។

អ្នក​ឆ្លង​ទី​១​​បាន​តេស្ត​រក​ឃើញ​កូវីដ​​នៅ​ព្រលានយន្ត​​ និងទី​២​រក​ឃើញ​ឆ្លង​នៅ​ពេល​ទៅ​ដល់​កន្លែង​ហ្វឹក​ហាត់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម