កីឡា
ជប៉ុនរកឃើញករណីឆ្លងកូវីដដំបូងនៅភូមិកីឡាអូឡាំពិក
ប្រទេសជប៉ុនបានរកឃើញករណីឆ្លងកូវីដ-១៩លើកដំបូងនៅភូមិកីឡាដែលជាមណ្ឌលស្នាក់នៅរបស់គណៈប្រតិភូកីឡាជម្រើសជាតិនានាមកពីទូទាំងពិភពលោកសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅជប៉ុន។
សម្រាប់ការរកឃើញលើកដំបូងនៅភូមិកីឡានេះបានធ្វើឲ្យអ្នកឆ្លងកូវីដ-១៩ពាក់ព័ន្ធនឹងកីឡាអូឡាំពិក១៤នាក់បន្ថែមទៀតគិតចាប់តាំងពីថ្ងៃទី១ ខែកក្កដា និងសរុបតួលេខឡើងដល់៤៤នាក់ មុនពេលមិនដល់មួយសប្តាហ៍ផងការបើកព្រឹត្តិការណ៍អូឡាំពិកជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា។

គណៈកម្មាធិការអូឡាំពិកតូក្យូ២០២០ បាននិយាយថា អ្នកដែលពាក់ព័ន្ធត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ក្នុងចំណោមឆ្លង១៣នាក់ផ្សេងទៀត មាន៤នាក់ជាបុគ្គលិកពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍កីឡាដែលត្រូវបានបញ្ជាក់ថា អ្នកទាំងនោះពាក់ព័ន្ធនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ស្ថាប័នក្រៅរដ្ឋាភិបាល ដៃគូ និងសមាជិកប្រព័ន្ធផ្សព្វផ្សាយជាដើម។
កាលពីថ្ងៃសុក្រ ម្សិលមិញ ទីក្រុងតូក្យូមានករណីឆ្លងកូវីដ-១៩ចំនួន ១២៧១នាក់ដែលជាសញ្ញាឆ្លងខ្ពស់២៧ថ្ងៃជាប់គ្នា។
ហោចណាស់មានអត្តពលិក៥នាក់ហើយធ្វើតេស្តរកឃើញកូវីដ-១៩ចាប់តាំងពីក្រុមជម្រើសជាតិមួយចំនួនបានទៅដល់ប្រទេសជប៉ុនដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនាពេលដ៏ខ្លីខាងមុខ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា