កីឡា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចដាក់ពិន័យផ្អាកការងារស្នងការការប្រកួត ៦ សប្តាហ៍ និងអាជ្ញាកណ្តាល៤សប្តាហ៍
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ច ប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដើម្បីពង្រឹងការងារដឹងនាំ ជាពិសេសការងារបច្ចេកទេសសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យមានលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាគ្រប់គ្រងការប្រកួតដែលបទបញ្ជាបច្ចេកទេសសម្រាប់គ្រប់គ្រងការប្រកួត។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា។ សំណូមពរទាំង៥ របស់ក្រសួងអប់រំ យុវជន និង កីឡា មានដូចខាងក្រោម៖ អនុវត្តឲ្យបាននូវច្បាប់ប្រកួតបទបញ្ជាបច្ចេកទេសក្នុងកាប្រកួត ត្រូវកាត់សេចក្ដីដោយ យុត្តិធម៌បំផុត បែងចែកភារកិច្ច រវាងសហព័ន្ធទូរទស្សន៍ និង អ្នកឧបត្ថម្ភគាំទ្រ បន្តពង្រឹងគុណភាពមន្ត្រីបច្ចេកទេស និង មានវិធានការលើកទឹកចិត្តចំពោះមន្ត្រីដែលស កម្មនិងមានវិធានការអប់រំណែនាំព្រមទាំង ពង្រឹងចំពោះមន្ត្រីទាំងឡាយណាដែលអសកម្ម។


លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចដាក់ពិន័យផ្អាកការងារលោក មាស សុខគ្រី សមាជិកគណៈកម្មាធិការសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល៦ សប្ដាហ៍ ដែលមានកំហុសឆ្គង ក្នុងការផ្តល់យោបល់លើការកាត់សេចក្ដីប្រកួត រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់សហព័ន្ធ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានដាក់ពិន័យផ្អាកលើលោក រាម កុសល ជាអាជ្ញាកណ្តាលដឹកនាំការប្រកួតរយៈពេល ៤សប្តាហ៍ ដែលមានកំហុសឆ្គងធ្វេសប្រហែសនិងយឺតយ៉ាវ និងធ្វើការព្រមានដល់កីឡាករ ម៉ឺន មេឃា ជាលើកដំបូង ដែលប្រកួតខុសបច្ចេកទេស នៃការប្រកួត យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC ប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ