កីឡា
ប្រធានNOCC អញ្ជើញលើកទឹកចិត្ត ជូនដំណើរក្រុមប្រតិភូ និងអត្តពលិកកម្ពុជា ចេញទៅប្រកួត នៅប្រទេសជប៉ុន
លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញផ្តល់កិត្តិយស នៅក្នុងពិធីសំណេះសំណាលជូនដំណើរ និងលើក ទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា នៅទីស្នាក់ការនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មុនប្រតិភូនិងអត្តពលិកកម្ពុជាត្រូវចេញដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដាស្អែកនេះ ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។
ថ្លែងក្រោយបញ្ចប់ពិធីសំណេះសំណាល លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្ម ដែលត្រូវដឹកនាំប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាលើ២ប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹកចូលរួមប្រកួតកីឡាអូឡាំពិកនេះមានប្រសាសន៍ថា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំលឹកនូវអ្វីដែលជាការហាមឃាត់រួចរាល់ ក្នុងបរិបទថ្មីនៃការការពារកូវីដ-១៩នេះនៅក្នុងដំណើរចេញ ទៅដល់កន្លែងហើយការត្រឡប់មកវិញឲ្យមានសុវត្ថិភាព។

លោកបណ្ឌិត ថោង ខុន ក៏បានលើក ទឹកចិត្តយ៉ាងកក់ក្តៅបំផុត ដោយក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យការប្រកួតតំណាងឲ្យជាតិនាពេលនេះ ទទួលបានជោគជ័យ។ លោកបញ្ជាក់ថា យើងដឹងហើយថា យើងទៅពេលនេះ គឺយើងទៅក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិអូឡាំពិកនៃគណៈកម្មការអូឡាំពិកអន្តរជាតិ ដែលមានកាតព្វកិច្ចប្រទេសមួយមួយជាសមាជិក ត្រូវតែបញ្ជូនកីឡាករទៅចូលរួមប្រកួតនឹងបញ្ជូនតំណាងរបស់ខ្លួនចូលរួម។ ការប្រកួតអូឡាំពិករៀងរាល់៤ឆ្នាំម្តងនេះ គឺសមាជិកត្រូវតែមានវត្តមាន នៅក្នុងពេលប្រកួតអូឡាំពិកនេះ។

លោកបណ្ឌិតបានមានប្រសាសន៍ថាក្រៅពីការចូលរួមដើម្បីលើកទឹកចិត្តដល់ម្ចាស់ផ្ទះផង គឺចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ផង ហើយចូលរួមដើម្បីលើកទង់ជាតិកម្ពុជា និងជាសមាជិកថ្មីអូឡាំពិកចលនាអូឡាំពិកអន្តរជាតិ។ ទង់ជាតិយើងនៅទីនោះផង យើងមានការបង្ហាញជាការហែក្បួន ចូលរួមប្រកួតនៅក្នុងពិធីបើកមានទង់ជាតិ មានកី ឡាករ មានប្រតិភូរបស់យើងផងដែរ ហើយអ្វីមួយដែលយើងចង់បានពីការប្រកួតលើកនេះ បើទោះបីជាការប្រកួតលើកនេះយើងមានការបារម្ភមួយចំនួនអំពីការចូលរួម អំពី ការឆ្លងរីករាលក៏ដោយ ក៏ប៉ុន្តែយើងត្រូវតែចូលរួមជាដាច់ខាតជាកាតព្វកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យចលនាអូឡាំពិកយើងបានភ្ជាប់ជាមួយនឹងចលនាអូឡាំពិកអន្តរជាតិជារៀងរាល់បួនឆ្នាំម្ដងនេះ។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា លោកបណ្ឌិត ថោង ខុន ជំរុញឲ្យអត្តពលិកកម្ពុជាត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យការប្រកួតឲ្យបានចាប់ផ្តើមប្រកបទៅដោយសេចក្ដី ថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត គោរពម្ចាស់ផ្ទះ ព្រមទាំងគោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម ដែលធ្វើឲ្យយើងទាំងអស់គ្នាស័ក្ដិសមជាប្រទេស ដែលមានសន្ដិភាព អរិយធម៌ល្អ មានសុជីវធម៌ល្អជាខ្មែរ ដែលគោរពចំពោះគោលការណ៍របស់កីឡាអន្តរជាតិ ដែលជាស្តង់ដារ ត្រូវគោរពទាំងអស់គ្នាទូទាំងពិភពលោក។ អ្វីដែលសំខាន់សម្រាប់ប្រតិភូយើង គឺទៅដល់កន្លែងត្រូវខិតខំរៀបចំខ្លួនឲ្យមានសុវត្ថិភាពល្អ ក្នុងការចូលរួម និងការវិលត្រឡប់មក វិញប្រកបដោយសុវត្ថិភាព។ ចំពោះរឿងការដណ្តើមយកមេដាយ ឬក៏យកជ័យលាភីយើងឃើញថា សម្រាប់យើងនៅឆ្ងាយពីកម្រិតអូឡាំពិកពិភពលោកនេះ ហើយយើងសង្ឃឹមថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជានឹងអាចបំបែកកម្មខ្លួន ឯង។

ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ថោង ខុន ដែលក្រៅអំពីផ្តល់អនុសាសសន៍ណែនាំលើក ទឹកចិត្តប្រកបដោយភាពកក់ក្តៅបំផុតនោះ លោកក៏បានផ្តល់ថវិកាឧបត្ថម្ភ ក្នុងម្នាក់ៗ ៦០០ដុល្លារអាមេរិកផងដែរ។ ជាមួយគ្នានោះ លោក ថោង ខុន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ បានទាន់ពេលវេលា ដែលនេះគឺជាការផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជាយើង ដោយលោកនាយបេសកកម្មបានចាត់ទុកថា ទាំងអស់នេះ គឺជាកាយវិការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ថ្នាក់ ដឹកនាំទាំងពីរ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបំប៉នចិត្តសាស្ត្រកីឡា សម្រាប់អត្តពលិកកម្ពុជា ក្នុងបេសកកម្មថ្មីជាប្រវត្តិ សាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ ប្រទេសជប៉ុននេះ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ