កីឡា
ជិតដល់ថ្ងៃបើកអូឡាំពិក អ្នករៀបចំបញ្ឈប់នាយករៀបចំពិធីបើក
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុនជិតដល់ថ្ងៃបើកសម្ពោធជាផ្លូវការហើយ សម្រាប់តែអ្នករៀបចំបានបញ្ឈប់នាយករៀបចំពិធីបើកជុំវិញរឿងកំប្លែងមួយដែលលោកនិយាយអំពីហាយនភាព។
នេះជាដំណឹងថ្មីបំផុតនៃរឿងអាម៉ាស់ជាបន្តបន្ទាប់សម្រាប់អ្នករៀបចំកីឡាអូឡាំពិកតូក្យូដែលបានផ្ទុះកំហឹង និងកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីតន្ត្រីករដ៏ល្បីល្បាញម្នាក់ត្រូវបានបបណ្តេញចេញពីតំណែងជាអ្នកនិពន្ធសម្រាប់ព្រឹត្តិការណ៍ ក្រោយពេលមានរបាយការណ៍ចាស់ពីការសម្លុត និងឥរិយាបថរំលោភបំពានរបស់គាត់បានលេចចេញ។
កាលពីដើមឆ្នាំនេះ ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកតូក្យូ២០២០បានលាលែងពីតំណែង បន្ទាប់ពីធ្វើការកត់សំគាល់ភាពស៊ិចស៊ី ហើយប្រធានអូឡាំពិកតូក្យូដ៏ឆ្នៃប្រឌិតបានធ្វើត្រាប់តាម បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយប្រមាថលើតារាស្រីជប៉ុនដ៏ល្បីល្បាញម្នាក់។
អ្នករៀបចំកីឡាអូឡាំពិកតូក្យូបានបញ្ឈប់លោក Kentaro Kobayashi កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញជុំវិញរឿងកំប្លែងមួយដែលលោកបាននិយាយអំពីហាយនភាពដែលជាផ្នែកមួយនៃសកម្មភាពរឿងកំប្លែងរបស់លោកកាលពីទសវត្សរ៍ឆ្នាំ១៩៩០ដែលថ្មីៗនេះលេចចេញនៅតាមបណ្តាញសារព័ត៌មាន។
លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំកីឡាតូក្យូអូឡាំពិកមានប្រសាសន៍ថា ៖«ខ្ញុំសូមទោសយ៉ាងជ្រាលជ្រៅចំពោះបញ្ហាកើតមានឡើង និងធ្វើឲ្យព្រួយបារម្ភដល់មនុស្សជាច្រើន ព្រមទាំងប្រជាជននៅទីក្រុងតូក្យូ និងប្រជាជនជប៉ុន នៅពេលកម្មវិធីបើកគឺស្ទើរតែនៅលើពួកយើងទាំងស្រុង»។
មុនការបញ្ឈប់នាយករៀបចំពិធីបើកនេះកើនឡើង មជ្ឈមណ្ឌល Simon Wiesenthal ជាអង្គការសិទ្ធិមនុស្សជនជាតិជ្វីហ្វអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ទំនាក់ទំនងរបស់លោក Kobayashi ជាមួយអូឡាំពិកនឹងជាការប្រមាថដល់ការចងចាំរបស់ជនជាតិជ្វីហ្វ៦លាននាក់ដែលបានស្លាប់នៅក្នុងហាយនភាព។
លោក Kobayashi បានសូមទោសសម្រាប់ការអត្ថាធិប្បាយរបស់លោកកន្លងមកនៅក្នុងសេចក្តីថ្លែងការណ៍មួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?