Connect with us

កីឡា

ទស្សនា​រូបភាព​ពិធី​បើក​កីឡា​​អូឡាំពិក​តូក្យូ​ពិសេសៗ

បានផុស

នៅ

ទី​បំផុត ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ រដូវ​ក្តៅ​ទី​ក្រុង​តូក្យូ ឆ្នាំ​២០២០ ត្រូវ​បាន​បើក​ជា​ប្រវត្តិ​សាស្ត្រ​នៅ​យប់​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​វិបត្តិ​កូវីដ-១៩​ជា​សកលបាន​រំខាន។

ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​នេះ​ត្រូវ​បាន​ពន្យា​ពេលមួយ​ឆ្នាំ​ហើយ ដោយ​សារ​កូវីដ-១៩​ដែល​តាម​កាល​កំណត់​គឺ​ប្រារព្ធ​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ពន្យា​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០២១​នេះ។ ទោះ​បី​ជា​យ៉ាង​ណា ការ​រឹត​ត្បិត​នៅ​តែ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ដើម្បី​ការពារ​កូវីដ-១៩។

លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ថ្លែង​ក្នុង​ពិធី​បើក​នៅពហុកីឡដ្ឋាន Olympic Stadium ក្នុង​ទី​ក្រុង​តូក្យូ​ថា ៖«យើង​អាច​ទៅ​​កាន់​តែ​​លឿន យើង​អាច​មាន​គោល​ដៅ​កាន់​តែ​ខ្ពស់ យើង​អាច​កាន់​តែ​ខ្លាំង ប្រសិន​បើយើង​ក្រោក​ឈរ​ជា​មួយ​គ្នា នោះ​គឺសាមគ្គីភាព​»។

យ៉ាង​ណា សម្រាប់​ព្រឹត្តិការណ៍​បើក​នេះ​មិន​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ឡើយ។

ខាង​ក្រោម​ជា​រូប​ភាព​ពិសេស​ៗ ប្លែក​ៗ ស្អាត​ៗ ដែល​កម្រ​កើត​មាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ
ប្រភព៖ mercurynews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម