កីឡា
កីឡាករប្រដាល់ ម៉ន សាម៉េត និងប្រពន្ធកូនព្រមទាំងឪពុកក្មេក ឆ្លងជំងឺកូវីដ
កីឡាប្រដាក់គុនខ្មែរលោក ម៉ន សាម៉េត បានប្រកាសនៅបណ្ដាញសង្គមមុននេះថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ខណៈដែលប្រពន្ធ និងកូនព្រមទាំងពុកក្មេករបស់លោក ក៏បានឆ្លងជំងឺកូវីដ-១៩ នេះផងដែរ។
គិតដល់ពេលនេះលោក ម៉ន សាម៉េត គឺជាកីឡាករប្រដាល់ទី២ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩បន្ទាប់ពីស្ដេចប្រដាល់លោកគ្រូ អេ ភូថង ក៏បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះផង។ កីឡាករប្រដាល់លោក ម៉ន សាម៉េត បានបញ្ជាក់ថាពេលនេះ ខ្ញុំវិជ្ជមានកូវីដ១៩ ហើយប្រពន្ធនិងកូនខ្ញុំ និងពុកក្មេកខ្ញុំ ក៏វិជ្ជមានដែរសុំទោសកូនសម្លា ញ់ប៉ា។ លោកថាបច្ចុប្បន្នខ្ញុំកំពុងសម្រាកព្យាបាលនៅម៉ូឌែន២។


ជាមួយគ្នានឹងដំណឹងនេះដែរ គេឃើញមានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានសម្ដែងការសោកស្ដាយ និងបានចូលពរឱ្យលោក ម៉ន សាម៉េត និងក្រុមគ្រួសារ ឆាប់បានជាសះស្បើយផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?