Connect with us

កីឡា

ប៉ែន សុ​គង់ ធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​លើ​ទីលាន​មុន​ការប្រកួត​មក ដល់​នា​ល្ងាច​ថ្ងៃ​៣១​កក្កដា​ខាងមុខនេះ​

បានផុស

នៅ

លោកគ្រូ​បង្វឹក ពុធ បូ​រាត្រី​បាន​ប្រាប់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក​ពី​ទីក្រុង​តូ​ក្យូ​ថា កីឡាករ​អត្តពលកម្ម ប៉ែន សុ​គង់ បង្ហាញ​ពី​ការ​ហ្វឹកហាត់ និង​ការត្រៀមខ្លួន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក ២០២០ “Tokyo Olympic Games 2020”​នៅ​ទីក្រុង​តូ​ក្យូ​រួចជាស្រេច ដោយ​ការប្រកួត​ជា​ផ្លូវការ នឹង​មកដល់​នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ​បង្វឹក​មានប្រសាសន៍​ថា ” កីឡាករ​រូបនេះ ​បាន​ចូល​ទីលាន​អត្តពលកម្ម​ហ្វឹកហាត់​ជាមួយ​កីឡាករ​-​កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​។​ ថ្ងៃនេះ​ឃើញ​ថា យើង​កម្ដៅ​សាច់​ដុំ និង​មាន​ទឹក​ចិត្តល្អ​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឲ្យ​បាន​ល្អ​ប្រសើរ​”​។ លោក​បន្ត​ថា “​នៅសល់​ប៉ុន្មាន​ថ្ងៃនេះ លោក​បាន​ជំរុញ​ការហ្វឹកហាត់​ឲ្យ​បានល្អ និង​ត្រឹមត្រូវ ហើយ​ឆ្លៀត​មើល​បទពិសោធន៍​របស់​កីឡាករ​-​កីឡាការិនី​ប្រទេស​ផ្សេងៗ ដែល​ហ្វឹកហាត់​ជាមួយគ្នា ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ចលនា និង​បច្ចេកទេស​របស់គេ ក៏ដូចជា​មើលឃើញ​នូវ​របៀប​យក​ចិ​ត្ដ​ទុកដាក់​ហ្វឹកហាត់​របស់​គេ​ធៀប​នឹង​របៀប​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​យើង “​។​

ដូច្នេះ​សូម​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​របស់​យើង ដែល​ត្រៀម​ប្រកួត​កីឡា​អូឡាំពិក​ជា​ប្រវត្តិសាស្ដ្រ នៅ​ទីក្រុង​តូ​ក្យូ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​កី​ឡករ​អត្តពលកម្ម ប៉ែន សុ​គង់ ត្រូវ​ប្រកួត​នា​រសៀល​ថ្ងៃទី​៣១ ខែ​កក្កដា លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម