កីឡា
ថ្ងៃសុក្រនេះ Wang សង្ឃឹមប្រើជំនាញឈរផ្តួលយុវតីកំពុងល្បី Lee ឲ្យសន្លប់
កីឡាការិនីគុនចម្រុះចិននាង Wang Luping ត្រូវប្រឈមនឹងដៃគូវ័យក្មេងកំពុងល្បី Victoria Lee នាថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ ក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: BATTLEGROUND។ សម្រាប់ការប្រកួតនេះ អ្នកគាំទ្រភាគច្រើនប្រហែលជាគិតថា កីឡាការិនីចិនម្នាក់នេះមិនអាចយកឈ្នះកីឡាការិនីអាមេរិក-សិង្ហបុរីបានទេដោយផ្អែកលើជំនាញ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។
មែនហើយ កីឡាការិនីអាមេរិក-សិង្ហបុរី Victoria ទើបអាយុ១៧ឆ្នាំ និងប្រកួតបានតែម្តងប៉ុណ្ណោះក្នុងអាជីពប្រដាល់គុនចម្រុះ ប៉ុន្តែនាងមានបទពិសោធច្រើនក្នុងអាជីពកីឡាចំបាប់ និងជឺជីតស៊ូតាំងពីកុមារភាព។ នាងធ្លាប់ឈ្នះជើងឯកជឺជីតស៊ូ និងចំបាប់ពិភពលោកកម្រិតយុវជនជាច្រើនមុនពេលបោះជំហានចូលអាជីពប្រដាល់គុនចម្រុះ។
កីឡាការិនី Wang បានចាត់ទុកការប្រកួតជាមួយ Victoria Lee សំខាន់ខ្លាំង ដោយសារដៃគូម្នាក់នេះកំពុងល្បីខ្លាំង។ នាងនិយាយថា ៖«ពិភពលោកគិតថា ខ្ញុំនឹងចាញ់ Victoria ដោយសារនាងកំពុងល្បី និងទទួលបានការចាប់អារម្មណ៍ខ្លាំង»។ ការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំបានជំរុញឲ្យ Wang មានជំនឿចិត្តលើខ្លួនឯង។ នាងនិយាយថា ៖«ខ្ញុំគិតថា ខ្ញុំអាចនឹងឈ្នះការប្រកួតនេះ ពីព្រោះជំនាញវ៉ៃឈររបស់ខ្ញុំគឺល្អគ្រប់គ្រាន់ហើយ»។ Wang បានបញ្ជាក់ថា ៖«Victoria Lee មានជំនាញច្បាស់ពីក្បាច់ក្រោម ដូច្នេះរំពឹងថា នឹងប្រើជំនាញឈររបស់ខ្ញុំដើម្បីផ្តួលនាងឲ្យសន្លប់។ បើមានឱកាស ខ្ញុំក៏នឹងប្រើជំនាញក្រោមដើម្បីឃ្លេដែរ»។
យុវតី Lee ទើបតែប្រកួតគុនចម្រុះអាជីពលើកដំបូងកាលពីខែកុម្ភៈ ដែលពេលនោះនាងបានឃ្លេកីឡាការិនីថៃ Sunisa Srisen ឲ្យចុះចាញ់ក្នុងទឹកទី២។ ចំណែកកីឡាការិនីចិនធ្លាប់វ៉ៃបាន៥ដងគឺឈ្នះ៣ និងចាញ់២ ប៉ុន្តែនេះជាលើកដំបូងនៅ ONE។

បើតាមសំដីរបស់ Wang Luping គឺកីឡាការិនីអាមេរិក-សិង្ហបុរី Victoria Lee មិនមែនជាដៃគូចម្បងដែលនាងចង់ជួបលើសង្វៀននោះទេ។ តាមពិតដៃគូដែលនាងចង់ជួបគឺបងស្រីរបស់ Victoria ដែលទើបសម្រាកកូន និងជាជើងឯកគុនចម្រុះពិភពលោក។ Wang បាននិយាយថា ៖«គោលបំណងវែងរបស់ខ្ញុំគឺធ្វើយ៉ាងណាឲ្យឈ្នះការប្រកួតនេះ ពីព្រោះខ្ញុំចង់ទៅប្រកួតជាមួយ Angela Lee»។ សូមបញ្ជាក់ថា Victoria Lee គឺជាប្អូនស្រីបង្កើតរបស់ជើងឯកពិភពលោកកីឡាការិនី Angela Lee និងជើងឯកពិភពលោកកីឡាករ Christian Lee៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់